អត្តពលិកកីឡាហែលទឹកកម្ពុជា នឹងធ្វើប្រកួត នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ថ្ងៃទី៣០ ស្អែកនេះ

ព្រឹត្តិការណ៍ប្រកួតអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១មកម្ល៉េះ មានរយៈពេល៩ថ្ងៃហើយ ។

          អត្តពលិកមកពីបណ្តាលប្រទេស នៅលើពិភពលោក ប្រជែងបានមេដាយមាស ប្រាក់ និងសំរិទ្ធ ជាបណ្តើរៗហើយ ។ ដោយឡែកសម្រាប់អត្តពលិកកម្ពុជា លើ២ប្រភេទកីឡា គឺអត្តពលកម្ម ១រូប និងហែលទឹក ២រូប សរុប៣រូប​  នឹងត្រូវប្រកួតនាថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។ សម្រាប់អត្តពលិកកីឡាហែលទឹក មានកីឡាករ ហែម ប៉ុច ត្រូវប្រកួតសេរីទី៤ (Heat-4) និងខ្សែបន្ទាប់ទី៦ (Lane-៦) ខណៈកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាប់ទី៥ (Lane-៥) នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នៅថ្ងៃទី៣០ ខែកក្កដា ស្អែកនេះ ។

ដោយ​ឡែក អត្តពលកម្ម កីឡាករ ប៉ែន សុគង់ ប្រកួតលើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ នៅថ្ងៃទី៣១ ខែកក្កដា ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រលើកទឹកចិត្ត នឹងតាមដានការប្រកួតរបស់អត្តពលិកកម្ពុជា ពីព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំមួយនេះ ៕

  
ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner