រដ្ឋមន្រ្តីឥណ្ឌាប្រែមកប្រើកម្មវិធី Koo បន្ទាប់ពីមានភាពចម្រូងសម្រាស់ជាមួយ Twitter
ក្រសួង និងរដ្ឋមន្រ្តីរដ្ឋាភិបាលឥណ្ឌាជាច្រើននាក់ជ្រើសយកការប្រើប្រាស់បណ្តាញសង្គម Koo បន្ទាប់ពីមានភាពចម្រូងចម្រាស់ជាមួយបណ្តាញសង្គម Twitter ។
រដ្ឋបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi មានភាពចម្រូងចម្រាស់ជាមួយក្រុមហ៊ុនTwitter កាលពីខែកុម្ភៈនៅពេលដែលក្រុមហ៊ុននេះបដិសេធមិនគោរពតាមបទបញ្ជារបស់ប្រទេសនេះដោយមិនដកគណនី និងចោទប្រកាន់ទីលើគរណីមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការតវ៉ារបស់កសិករដែលជាការបង្ហាញដ៏ធំបំផុតនៃការប្រឆាំងរដ្ឋាភិបាល។
ក្រុមហ៊ុន Twitter បានអះអាងថាការស្នើសុំខ្លះមិនស្របតាមច្បាប់របស់ឥណ្ឌាឡើយ។ ជម្លោះនេះបានធ្វើអោយរដ្ឋមន្រ្តីឥណ្ឌាមួយចំនួនប្រើប្រាស់កម្មវិធី Koo ដែលកម្មវិធីនេះសម្រួលមាតិកាជាភាសាឥណ្ឌា។ ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយនៃរដ្ឋ Uttar Pradesh ដែលជារដ្ឋដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌាបានបង្ហោះសារប្រាប់អ្នកដែលមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនចំនួន ២១៩០០ នាក់អោយចូលរួមប្រើប្រាស់កម្មវិធី Koo។

ប្រភព៖ Straitstimes