អ្នកស្រាវជ្រាវនៃសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថា ប្រទេសចិនកំពុងសាងសង់មូលដ្ឋានយោធាទី២ សំរាប់ការបាញ់មីស៊ីលនុយក្លេអ៊ែរដែលស្ថិតនៅជិតទីក្រុង Hami
អត្ថបទដោយ៖
AMS OneMinute
អ្នកស្រាវជ្រាវនៃសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថា ប្រទេសចិនកំពុងសាងសង់មូលដ្ឋានយោធាទី២ សំរាប់ការបាញ់មីស៊ីលនុយក្លេអ៊ែរដែលស្ថិតនៅជិតទីក្រុង Hami នៃតំបន់ស្វយ័តស៊ីនជាំង។ នេះបើតាម Aljazeera ថ្ងៃទី២៨ កក្កដា។
បន្ទាប់ពីវិភាគលើរូបភាពផ្កាយរណប អ្នកស្រាវជ្រាវសន្មតថាការដ្ឋាននេះ អាចមានបំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ១១០បំពង់ ដែលនេះអាចជា “ការពង្រីកសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ចិនដ៏ធំបំផុតដែលមិនធ្លាប់មាន”។
ដោយឡែក សារព័ត៌មានចិន Global Times បានចេញផ្សាយបទវិចារណកថាដែលបញ្ជាក់ថា ការអះអាងរបស់អ្នកស្រាវជ្រាវអាមេរិកគឺមិនត្រឹមត្រូវ ហើយការដ្ឋាននោះ គឺជាគ្រឹះនៃស្ថានីយ៍ថាមពលដើរដោយខ្យល់តែប៉ុណ្ណោះ។ ពួកគេបានបន្ថែមថាប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នអាមេរិកមួយចំនួនបានធ្វើការចោទប្រកាន់ខាងលើដើម្បីដាក់សម្ពាធលើចិន។

ប្រភព៖ Aljazeera