២៩ កក្កដា ២០២១
១. អាជីវករលក់សាច់គោ ក្របីស្រស់ៗ សាច់ក្លាស្សេ និងសាច់ងៀត នៅតាមទីផ្សារក្នុងភ្នំពេញត្អូញត្អែរលក់ពុំសូវដាច់ បន្ទាប់ ពី ចាប់ សាច់ ក្របីក្លា ស្សេ ដែល នាំ ចូល ពី ឥណ្ឌា – កោះសន្តិភាព
២. ឆមាសទី២ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ៤៥១លានដុល្លារ កើនឡើង ៦.៧% ដោយកម្ពុជានាំចេញទំហំ ១៥៩លានដុល្លារទៅកាន់កូរ៉េខាងត្បូង ឯការនាំចេញរបស់កូរ៉េខាងត្បូងមកកម្ពុជាមានទំហំ ២៩២លានដុល្លារ – ខ្មែរថាមស៍
៣. ការផ្តល់ឥណទានរបស់វិស័យធនាគារទៅវិស័យអចលនទ្រព្យ និងសំណង់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ មានតម្លៃប្រមាណ ១០.៥ពាន់លានដុល្លារ ស្មើនឹង ៣១% នៃទំហំឥណទានសរុបនៅកម្ពុជា – ភ្នំពេញបុស្តិ៍
៤. កងទ័ពជើងទឹកចិន កំពុងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងនៅសប្តាហ៍នេះ ចំពេលមានការរំពឹងទុកនៃការមកដល់របស់នាវាផ្ទុកយន្តហោះ HMS Queen Elizabeth និងកងកម្លាំងរបស់អង់គ្លេស – The Global Times
៥. មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើសុំជំនួយបន្ទាន់ពីសហគមន៍អន្តរជាតិ ជាពិសេសពីអាស៊ាន ដើម្បីយកមកដោះស្រាយវិបត្តិកូវីដ១៩ ខណៈចំនួនអ្នកឆ្លង និងស្លាប់កើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ – Reuters
