បុរសម្នាក់បេីករថយន្ត LEXUS បុកឃឿនផ្លូវ និងទំលុះជញ្ជាំងផ្ទះពលរដ្ឋ នៅគល់ស្ពានដែកបាឡេរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ត LEXUS RX450h ក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុកឃឿនផ្លូវហេីយផ្លោងទំលុះជញ្ចាំងផ្ទះប្រជាពលរដ្ឋបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចគល់ស្ពានដែកបាឡេ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះគឺ មានបុរសម្នាក់បេីករថយន្តបង្កម៉ាក LEXUS RX450h ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AG-9878 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុទំនងអ្នកបេីកបរមានបំណងចង់ឡេីងលេីស្ពានដែកបាឡេ ក៏កាច់ចង្កូតមកស្ដាំដៃ តែមិនទាន់ ទេីបជ្រុលទៅបុកឃឿនផ្លូវនិងផ្លោងបុកទំលុះជញ្ចាំងផ្ទះប្រជាពលរដ្ឋបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ខណ្ឌឬស្សីកែវបានចុះមកដល់ តែពិនិត្យឃេីញថា រថយន្តបង្កខាងលេីនេះមិនបានធ្វេីឲ្យខូចខាតសម្បត្តិរដ្ឋ ទេីបឲ្យម្ចាស់រថយន្តដោះស្រាយគ្នាជាមួយម្ចាស់ផ្ទះ និងម្ចាស់ក្រុមហ៊ុនឃឿនផ្លូវ ដេីម្បីបញ្ចប់រឿងនៅកន្លែងតែម្ដង ៕ ដោយ ៖ ជីម ភារ៉ា




