កម្លាំងខណ្ឌទួលគោក ចុះអនុវត្តន៍បំរាមគោចរ និងណែនាំដល់អាជីវករដែលប្រកបអាជីវកម្មលក់ដូរ តាមចញ្ចេីមផ្លូវ ភោជនីយដ្ឋាន អាហារដ្ឋាន

ភ្នំពេញ ៖ បន្ទាប់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោង ២៣៖ ៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌទួលគោក នៅវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ បានចុះធ្វេីការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលប្រកបអាជីវកម្មលក់ដូរតាមចញ្ចេីមផ្លូវ និងភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ដូរទំនិញ លក់គ្រឿងស្រវឹង ឲ្យចូលរួមអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

ក្នុងសកម្មភាពចុះអនុវត្តន៍សេចក្ដីសម្រេចខាងលេី គេសង្កេតឃេីញថា មានបងប្អូនប្រជាពលរដ្ឋភាគីច្រេីនអនុវត្តន៍តាមបានយ៉ាងល្អប្រសេីរ និងមួយចំនួនតូចមិនស្ដាប់ការណែនាំ របស់អាជ្ញាធរ ទេីបមានការរឹបអូសយកសម្ភារៈទៅរក្សាទុក ផងដែរ ។
គួរបញ្ចាក់ថា ការអនុវត្តន៍វិធានការបម្រាមគោចរក្នុងរាជធានីភ្នំពេញ នៅយប់នេះត្រូវអនុវត្តពីម៉ោង១១៖៥៩នាទី ដល់ម៉ោង៣ទៀបភ្លឺ ហើយចាប់ពីយប់ស្អែកទី៣០ នឹងអនុវត្តចាប់ពីម៉ោង៩យប់រហូតដល់ម៉ោង៣ទៀបភ្លឺ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner