វ៉ាក់សាំង Johnson & Johnson ចំនួន ៥០ម៉ឺនដូសបានមកដល់កម្ពុជាហើយ

អត្ថបទដោយ៖
ធី ដា

វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិក ចំ នួ ន ៥០ ម៉ឺន ដូ ស ដំបូង ដែលជា អំណោយ របស់ សហរដ្ឋអាមេរិក តាមរយៈ យន្តការ កូ វ៉ា ក់ (COVAX) បានមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង ៧និង១១នាទីព្រឹកថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២១នេះ។

ស្ថានទូតអាមេរិក បានបញ្ជាក់ថា វ៉ាក់សាំងមកនៅថ្ងៃនេះ ចំនួន ៥០ម៉ឺនដូស ហើយចំនួននៅសល់មកដល់កម្ពុជា បន្តទៀត នៅថ្ងៃទី២ សីហា ឆ្នាំ២០២១ ប្រសីនបើគ្មានការប្រែប្រួល។ វ៉ាក់សាំង Johnson & Johnson ចាក់តែមួយដូសប៉ុណ្ណោះ ហើយវ៉ាក់សាំង ១លាន ដូស ជាអំណោយអាមេរិកនេះ អាចចាក់បានដល់ពលរដ្ឋ ១លាននាក់ ដើម្បីការពាររោគរាតត្បាតកូវីដ១៩សព្វថ្ងៃនេះ។

សូមជំរាបថា ពិធីប្រគល់ និងទទួលអំណោយ វ៉ាក់សាំង Johnson & Johnson ពីរដ្ឋាភិបាល និងប្រជាជនអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រព្រឹត្តទៅដោយមានការចូលរួមពី ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner