ចិន នៅតែបន្តឈរកំពូលតារាងមេដាយ ខណៈលេខ២ ជប៉ុន និងលេខ៣ អាមេរិកនៅ Tokyo 2020

(តូក្យូ)៖ គិតត្រឹមម៉ោង ១១:១៥ នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អត្តពលិកប្រទេសចិន បានឈរកំពូលតារាងមេដាយសរុប ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ១៦គ្រឿង នៅ Tokyo Olympics 2020 ជាបណ្តោះអាសន្នវិញ ខណៈម្ចាស់ផ្ទះជប៉ុន លេខ២ និងអាមេរិក លេខ៣ ។


ប្រទេសចិន ដណ្តើមបានមេដាយមាស១៦ ប្រាក់៧ និងសំរិទ្ធ១០ សរុប៣៣គ្រឿ ឯម្ចាស់ផ្ទះ ជប៉ុន ដណ្តើមបានមេដាយសរុបបាន២៦ គ្រឿង ក្នុងនោះ មាស១៥ ប្រាក់៤ និងសំរិទ្ធ៧ រីឯសហរដ្ឋអាមេរិក ឈរនៅលេខ៣ មានមេដាយមាស១៤ ប្រាក់១៦ និងសំរិទ្ធ១១ សរុប៤១គ្រឿង , R O C ឈរលេខ៤ ដណ្តើមបានមេដាយសរុប៣០ គ្រឿង មាស៩ ប្រាក់១២ និងសំរិទ្ធ៩ , លេខ៥ អូស្រ្តាលី ដណ្តើមបានមដាយសរុប២១គ្រឿង មាស៩ ប្រាក់២ និងសំរិទ្ធ១១ , លេខ៦ ចក្រភពអង់គ្លេស ដណ្តើមបានមេដាយសរុប ២២គ្រឿង មាស៥ ប្រាក់៩ និងសំរិទ្ធ៨ ខណ:កូរ៉េខាងត្បូង លេខ៧ ដណ្តើមបានមេដាយសរុប១២គ្រឿង មាស៤ ប្រាក់៣ និងសំរិទ្ធ៥គ្រឿង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner