កីឡាការិនី Vitalina Batsarashkina របស់ប្រទេសរុស្ស៊ី ឈ្នះមេដាយមាសលើវិញ្ញាសាកាំភ្លើងខ្លី ចម្ងាយ២៥ម៉ែត្រ
Vitalina Batsarashkina របស់ ROC បានបន្ថែមមេដាយមាសទី២ ដល់ការដណ្តើមមេដាយទីក្រុងតូក្យូ ២០២០ របស់នាងបន្ទាប់ពីឈ្នះកាំភ្លើងខ្លីចម្ងាយ ២៥ ម៉ែត្ររបស់ស្ត្រី នៅឯទីលានបាញ់កាំភ្លើង Asaka ។
Vitalina Batsarashkina មកពីប្រទេសរុស្ស៊ី តែត្រូវបានគណកម្មការផ្តល់ឈ្មោះថា R O C បានក្លាយជាអ្នកបាញ់កាំភ្លើងស្ត្រីដំបូងគេ ដែលដណ្តើមបានមេដាយចំនួន៣ ក្នុងព្រឹត្តិការណ៍អូឡាំពិក បន្ទាប់ពីឈ្នះកាំភ្លើងខ្លីចម្ងាយ ២៥ ម៉ែត្ររបស់ស្ត្រី នៅទីក្រុងតូក្យូ ២០២០ ។ កីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះ បានបន្ថែមថា បន្ទាប់ឈ្នះមេដាយមាស ក្នុងក្រុមចម្រុះកាំភ្លើងខ្លី និងកាំភ្លើងខ្លី ដែលមានខ្យល់ ១០ ម៉ែត្រ កាលពីដើមសប្តាហ៍នេះ ។

សូមបញ្ជាក់ថា មេដាយមាសរបស់កីឡាការិនី Vitalina Batsarashkina បានធ្វើអោយ ប្រទេសរុស្ស៊ី ដែលមានឈ្មោះ ROC ក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២១ ឈរលេខ៤ ដណ្តើមបានមេដាយសរុប៣១ មាស១០ ប្រាក់១២ និងសំរិទ្ធ៩គ្រឿង ៕



