ជប៉ុនដាក់បណ្តាខេត្តក្បែរក្រុងតូក្យូទីតាំងកីឡា អូឡាំពិក ក្នុងគ្រាអាសន្នបន្តទៀត
រាជធានីជប៉ុន ដែលជាទីក្រុងតូក្យូ ទីតាំងរៀបចំព្រឹត្តិការណ៍កីឡាអូឡាពិក ហ្គេម បានប្រកាសពីការឆ្លងមេរោគប្រចាំថ្ងៃកើនឡើងខ្លាំង ក្នុងនោះ ទើបប្រកាសថាមានចំនួន ៣,៨៦៥ ករណីទៀត នាថ្ងៃទី៣០ កក្កដានេះ។
រាជរដ្ឋាភិបាលជប៉ុនបានស្នើដាក់ក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី ៣១ ខែសីហា នៅក្នុងខេត្តចំនួនបីស្ថិតក្បែរទីក្រុងម្ចាស់ផ្ទះអូឡាំពិកតូក្យូ ព្រមទាំងខេត្តអូសាកាខាងលិច ក្រោយជំងឺកូវីដ-១៩ បានកើនឡើងខ្លាំង នៅជុំវិញប្រទេស។
លោក Yasutoshi Nishimura រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុននិយាយថា តំបន់ដែលមានភាពអាសន្នដូចជាតូក្យូនិងកោះអូគីណាវ៉ាខាងត្បូង ដែលគួរតែត្រូវបានពន្យារ ដល់ថ្ងៃទី ៣១ ខែសីហា៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ