អង្គការសហប្រជាជាតិស្វាគមន៍ចំពោះការចូលរួមរបស់អឺរ៉ុប ក្នុងដំណើរការហាមឃាត់អាវុធនៅប្រទេសលីប៊ី

បរទេស៖ រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបបានព្រមព្រៀងគ្នា បង្កើតបេសកកម្មកងទ័ពជើងទឹកមួយ ដើម្បីធ្វើអន្តរាគមន៍បញ្ឈប់ការដឹកជញ្ជូនអាវុធចូលក្នុងប្រទេសលីប៊ី ។

ប្រេសិតអង្គការសហប្រជាជាតិប្រចាំប្រទេសលីប៊ី លោក ហ្គាសាន់ សាឡាម បានប្រាប់អ្នកយកព័ត៌មានថា អង្គការសហប្រជាជាតិបានស្វាគមន៍ និងមិនប្រកាន់ថាប្រទេសណាមួយឡើយ អោយតែពួកគេអាចគ្រប់គ្រងឃ្លាំមើលការជួញដូរអាវុធនៅលីប៊ីបាន ។

លោក សាឡាម បន្តថា អ្វីដែលចាំបាច់បំផុតនោះ គឺប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ គួរតែរួមគ្នាមកជួយសង្គ្រោះ និង ឃ្លាំមើលការរំលោភលើបម្រាម ស្តីពី “ការបញ្ជូនអាវុធទៅលីប៊ី” បើមិនដូច្នេះទេ ជម្លោះនៅទីនោះ គ្មានថ្ងៃបិទបញ្ចប់បានឡើយ ។

បើតាមលោក សាឡាម ភាគីជម្លោះនៅលីប៊ីសំខាន់ពីរ នឹងជួបចរចាទល់មុខគ្នា នាចុងខែកុម្ភៈខាងមុខនេះ ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ ។ ទន្ទឹមគ្នា លោក សាឡាម បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា កិច្ចចរចាលើកក្រោយនេះ នឹងទទួលបានលទ្ធផល្អ ពីព្រោះថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញនូវសេចក្តីសម្រេចជាផ្លូវការមួយ ដោយអំពាវនាវយ៉ាងទទូចឱ្យមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍នៅប្រទេសលីប៊ី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner