ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅវេលានេះកិច្ចការងាររបស់អ្នកហាក់មានភាពអសកម្ម និងស្មុគ្រសា្មញច្រើន ពិសេសគឺភាពប្រែប្រួលពីមជ្ឈដ្ឋានខាងក្រៅ។ សូមកុំមានចិត្តសង្ស័យ ភាពអសកម្មនេះមិនសំដៅសំខាន់ទៅលើមនុស្សណាមួយម្នាក់នោះទេ។ ក្នុងនោះសូមកុំបង្ខំខ្លួនជ្រុលពេក បណ្តោយពេលវេលាខ្លះទៅតាមសភាពធម្មតា ហើយត្រឹមតែសម្របខ្លួនទៅបានហើយ។ ចំពោះទំនាក់ទំនងតូចធំគឺអាចធ្វើបានទាំងអស់ ប៉ុន្តែមិនគួររំពឹងទិន្នផលនោះទេ។ ក្រៅពីនេះ អ្នកមានលទ្ធភាពរៀបចំគម្រោងផែនការសម្រាប់កិច្ចការងារបន្ទាប់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកកំពុងចម្រើនទៅមុខ និងមានជំនួយពីមនុស្សនៅក្បែរ ដូច្នេះសូមធ្វើការងារដោយភាពម៉ត់ចត់ហើយក៏គួររក្សាចិត្ត និងភាពស្មោះត្រង់ជានិច្ចជាមួយមនុស្សទាំងនោះ។ លោកអ្នកអាចទទួលបានកិច្ចការងារថ្មី ឬដំណើរទស្សនកិច្ចការងារដែលមិនរំពឹងទុកផងដែរ ដូច្នេះយកល្អសូមបប្រុងប្រយ័ត្នទៅលើឯកសារនានា។ លើសពីនេះសូមប្រយ័ត្នពាក្យសំដីរបស់អ្នកក្នុងកំរិតអតិបរមាជាមួយថ្នាក់លើ មតិរិះគន់នានានឹងអាចមើលឃើញថាជាចំណុចរឹងស្ទះភាពរីកចម្រើន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារនៅក្នុងថ្ងៃនេះអាចធានាថាទទួលបានជោគជ័យតាមក្តីបំណង។ លោកអ្នកមានពេលវេលាគ្រប់គ្រាន់ ដូច្នេះកុំធ្វើអ្វីលឿនពេក សន្សឹមៗអាចជួយឲ្យលោកអ្នកចៀសពីបញ្ហាទាំងឡាយ។ ក្នុងនោះសូមចាំផ្តើមធ្វើកិច្ចការពីព្រឹក ហើយប្រឹងប្រែងស្វែងយល់ពីស្ថានភាពខាងក្រៅ ដោយរួមទាំងដំណើរការងាររបស់ដៃគូជំនួញផងដែរ។ ផ្ទុយទៅវិញ កុំធ្វើកិច្ចការក្នុងទម្រង់ប្រថុយប្រថាន ប៉ុន្តែបើអ្នកគ្មានជម្រើសទេ ដាច់ខាតរក្សាផែនការអនុវត្តនេះកុំឲ្យដឹងឮដល់មិត្តរួមក្រុម ឬដៃគូជំនួញឡើយ។ ពីព្រោះការបាត់បង់ជំនឿចិត្ត មិនងាយស្រោចស្រង់នោះទេ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកហាក់មានភាពប្រទាក់ក្រឡាច្រើន ភាពជាប់គាំងនេះអាចជះឥទ្ធិពលមកពីគម្រោងផែនការអនុវត្តមិនច្បាស់លាស់ ឬភាពកក់កុញនៃការងារចាស់។ លោកអ្នកគួររកពេលវេលាបំពេញការងារទាំងអស់ឲ្យបានចប់រួចរាល់។ ក្រៅពីនេះសូមកុំពាក់ព័ន្ធនឹងការងាររបស់អ្នកដទៃ បើទោះជាក្នុងគោលបំណងយ៉ាងល្អក្តី ដោយសារកំហុសដោយអចេតនាអាចនឹងកើតឡើង។ សូមលោកអ្នកព្យាយាមសម្របទៅតាមស្ថានការណ៍ថ្ងៃនេះ ដោយរស់នៅធម្មតា មិនតបត ទទួលខុសត្រូវ និងរកវិធីកែលម្អខ្លួនឯង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហាបានគ្រប់យ៉ាង ពិសេសអាចធ្វើទំនាក់ទំនងល្អជាមួយមនុស្សក្នុងក្រុមការងារ និងថ្នាក់លើផងដែរ។ ពាក្យសំដីរបស់អ្នកហាក់ទទួលបានការគាំទ្រខ្លាំងណាស់ ដូច្នេះប្រសិនបើអ្នកជាអ្នកដឹកនាំ នោះលទ្ធភាពកាន់តែប្រសើរ។ ចំពោះកំរិតហិរញ្ញវត្ថុ ធានាបាននូវលំនឹង ឬមានលទ្ធភាពសន្សំសំចៃបានច្រើន។ លើសពីនេះ លោកអ្នកនឹងទទួលបានដំណឹងល្អទាក់ទំនងការកិច្ចការងារនៅរវាងពេលរសៀល ហេតុនេះតម្រូវឲ្យលោកអ្នករក្សាអាកប្បកិរិយា និងពាក្យសំដីឲ្យបានល្អបំផុត។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ក្នុងនោះលោកអ្នកក៏ទទួលបានអំណោយផលក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាចាស់ៗដែលនៅសេសសល់ផងដែរ។ ភាពសំខាន់បំផុតនៅក្នុងពេលនេះ គឺការរក្សាទំនាក់ទំនងល្អ បើទោះជាក្នុងស្ថានភាពហាកដូចជាតានតឹងបន្តិចក្តី។ ពាក្យសំដីពិតរបស់លោកអ្នកអាចនឹងធ្វើឲ្យគេពិបាកទទួលយកបាន ដូច្នេះកុំបាច់និយាយជាជម្រើសប្រសើរជាង។ ផ្ទុយទៅវិញគួរប្រុងប្រយ័ត្នចំពោះហានិភ័យផ្នែកសេដ្ឋកិច្ច។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាល្អបំផុតសម្រាប់ដោះស្រាយបញ្ហាផ្សេងៗរបស់ការងារ ហើយក្នុងពេលឆាប់ៗនេះអ្នកអាចនឹងទទួលដំណឹងល្អទាក់ទងនឹងតំណែងការងារ ភាពរីកចម្រើនធំសម្រាប់អនាគតផងដែរ។ បើទោះជាយ៉ាងក្តី សូមផ្សារភ្ជាប់ជំហានទាំងឡាយជាមួយផែនការអនុវត្តដែលអ្នកបានរៀបចំ ហើយក៏មិនគួរផ្តេកផ្តួលនឹងជំនួយរបស់អ្នកណាឡើយ។ទិសភោគផលសំខាន់បំផុតរបស់អ្នកពេលនេះ គឺទិសបូព៌។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកគួរពន្យាពេលក្នុងការផ្តួចផ្តើមកិច្ចការងារថ្មី ឬការសម្រេចចិត្តធំៗ ពីព្រោះលោកអ្នកអាចបាត់បង់ទំនុកចិត្ត។ ម្យ៉ាងលោកអ្នកត្រូវព្យាយាមគាំទ្រគំនិតយោបល់របស់ខ្លួន បើមិនដូច្នេះនឹងទទួលការខកចិត្តព្រោះតែឥទ្ធិពលខាងក្រៅ។ ក្នុងនោះក៏ មិនគួរពឹងពាក់គេឲ្យជួយការងាររបស់ខ្លួនឡើយ។ លើសពីនេះ ភាពសកម្មមួយចំនួននៅមិនទាន់អាចកំណត់បាននៅឡើយ ដូច្នេះតម្រូវឲ្យលោកអ្នកធ្វើកិច្ចការដោយការប្រយ័ត្នប្រយែងខ្ពស់។ បើទោះបីជាស្ថានភាពថ្ងៃមិនសូវអំណោយផល ការជឿជាក់ខ្លួនឯងជាទីតាំងដែលអ្នកត្រូវឈរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់កិច្ចការងារនៅក្នុងថ្ងៃនេះ មានដំណើរការល្អជាប្រក្រតី ភាពរីកចម្រើនគួរជាទីមោទនក៏ស្ថិតក្នុងគន្លងផ្លូវរបស់អ្នកផងដែរ។ ដោយឡែក សូមព្យាយាមធ្វើការសម្រេចចិត្តដោយខ្លួនឯង ហើយអ្វីៗត្រូវយោងទៅលើពត៌មានលំអិតដែលអ្នកប្រមូលបាន។ នៅក្នុងថ្ងៃនេះលោកអ្នកមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុរបស់អ្នកបានយ៉ាងល្អ ប្រសិនបើអ្នកផ្តោតអារម្មណ៍ចំពោះការងារឲ្យកាន់តែខ្លាំង។ ផ្ទុយទៅវិញ ចំណុចគួរចៀសវាងគឺបញ្ឈប់អារម្មណ៍សង្ស័យច្រើន។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលចំពោះអារម្មណ៍ស្រស់ស្រាយ រួសរាយរាក់ទាក់ណាស់ ដូច្នេះសូមចាត់ចែតការងារឲ្យបានប្រសើរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំហួសពេកនោះទេ ហើយការចាប់ស្រវាការងារមកច្រើនពេកក៏មិនមែនជាជម្រើសដ៏ល្អនោះដែរក្នុងពេលនេះ។ លើសពីនេះ ចំពោះលោកអ្នកដែលប្រកបអាជីវកម្ម គឺអាចជួបប្រឈមនឹងដៃគូរអាជីវកម្ម ឬមិត្តរួមការងារដែលមានអារម្មណ៍តឹងតែង ដូច្នេះសូមប្រើភាពទន់ភ្លន់ និងហេតុផលជានិច្ច។ ផ្ទុយទៅវិញ លោកអ្នកអាចជួបបញ្ហាតិចតួចក្នុងរង្វង់ការងារ ដូច្នេះសូមលោកអ្នកអត់ធ្មត់ និងបង្ហាញក្តីស្រលាញ់អាណិតឲ្យបានច្រើន។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី។ សូមលោកអ្នករក្សាការងារទាំងឡាយឲ្យនៅដដែល កុំព្យាយាមកែប្រែគម្រោងការងារដែលបានត្រៀមរួចឲ្យសោះ ពីព្រោះការងារនេះនឹងហុចផលល្អប្រសើរណាស់។ ក្នុងពេលនេះបញ្ហាខ្លះអាចនឹងកើតឡើង ពិសេសទាក់ទងនឹងការភ្លេចភ្លាំងតែម្តង ដូច្នេះសូមពិនិត្យការងារដោយលម្អិតមុនការសម្រេចចិត្ត។ ចំពោះមនុស្សដែលតែងបង្ករព្យុះភ្លៀងរំខានកិច្ចការងារបស់អ្នកនឹងបោះបង់គំនិតរបស់ពួកគេទៅវិញ ប៉ុន្តែសូមពិនិត្យតាមដានរាល់ភាពប្រែប្រួលជានិច្ច។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសល្អទាក់ទងនឹងអាជីវកម្ម រួមទាំងការងាររដ្ឋឯកជនមានកំរិតខ្ពស់។ លោកអ្នកអាចចាកចេញដើម្បីទទួលយកឳកាសទាំងនេះបាន ដោយគ្មានការព្រួយបារម្ភអ្វីនោះទេ។ ក្នុងនោះដែរ សូមរក្សាពេលវេលាដែលអ្នកកំពុងមានក្នុងដៃ ជ្រើសរើសធ្វើកិច្ចការសំខាន់ជាមុន ហើយកុំសម្រាកយូរពេក។ ទន្ទឹមនឹងនេះសូមកុំធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ពីព្រោះភាពខ្វះចន្លោះកើតឡើងខ្ពស់ ដែលអាចបំផ្លាញកិច្ចការងារសំខាន់ៗ។ ក្រៅពីនេះ សូមមានអារម្មណ៍ហ្នឹងហ្ន៎ និងគួរជឿទុកចិត្តក្នុងកំរិតដែលអាចគ្រប់គ្រងបានជានិច្ច។
ចំណាំៈ
ឆ្នាំ៤ ខាល រោង ម្សាញ់ មមី ឡើងខ្ពស់ត្រដែត។
លាភសំណាង លុយកាក់ និងមុខតំណែងនឹងកើតឡើងចំពោះអ្នក។ ទន្ទឹមនឹងនោះលោកអ្នកទទួលបានពេលវេលាជាមង្គលផងដែរ។