ខេត្តកំពង់ចាម ឆ្លងថ្មី៥៥នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៥នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥៥នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១២នាក់, ស្រុកកំពង់សៀម៩នាក់, ស្រុកកងមាសម្នាក់, ស្រុកចំការ លើម្នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុកបាធាយ៥នាក់, ស្រុកព្រៃឈរ៥នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកស្រីសន្ធរ ៣នាក់, មកពីរាជធានីភ្នំពេញ២នាក់ និងខេត្តក្រចេះម្នាក់ ។ 

ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១  បុរស អាយុ៣១ឆ្នាំនៅស្រុកបាធាយ, ទី២ ស្ត្រីអាយុ៧២ឆ្នាំនៅក្រុងកំពង់ចាម និងទី៣ បុរសអាយុ៣៧ឆ្នាំនៅស្រុកសន្ទុក ខេត្តកំពង់ធំ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner