ប្រធានាធិបតីវៀតណាមប្រាប់ក្រសួងសុខាភិបាលឲ្យឆាប់​​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ ផលិត​ក្នុង​ប្រទេស​

ប្រធានាធិបតី​វៀតណាម​ N​guy​e​n Xu​an​ ​P​h​uc ​បាន​ទាមទារ​ឲ្យ​ក្រសួងសុខាភិបាល​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុម​ផលិត​វ៉ាក់សាំង​ក្នុងស្រុក​ ​និង​អនុម័ត​ឲ្យ​ប្រើប្រាស់​ឆាប់ៗ​នេះ​ ​សំដៅ​លើ​វ៉ាក់សាំង​ N​an​o​co​v​a​x​។​

​ក្រសួងសុខាភិបាល​និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ចាំបាច់​ត្រូ​បង្កើត​លក្ខខណ្ឌ​សមស្រប​ ​កែ​ទម្រង់​នីតិវិធី​សម្រាប់​អ្នក​ផលិត​ ​និង​បំព្រួញ​ដំណើរការ​ផលិត​វ៉ាក់សាំង​ ​ជាមួយនឹង​ការធានា​សុខភាព​ប្រជាជន​ ​ដោយ​លោក​បាន​និយាយបែបនេះ ​ក្នុង​ពេលប្រជុំ​ជាមួយ​ក្រុមហ៊ុន​ N​an​o​g​e​n ​Pharmaceutical​ B​i​o​technology​ JSC ​កាលពី​ថ្ងៃ​ទី​៣​០​ ​កក្កដា​ម្សិលមិញ​។​ ​លោក​ថា​ ​ការ​ផ្ទុះ​ក្នុង​សហគមន៍​ ​បច្ចុប្បន្ននេះ​ ​វ៉ាក់សាំង​ដើរ​តួនាទី​ដ៏​សំខាន់​បំផុត​មួយ​។​

​គួរ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​កូ​វី​ដ​ ​ផលិត​ក្នុង​ប្រទេស​នេះ​ ​បច្ចុប្បន្ន​ ជិ​តនឹង​បញ្ចប់​ដំណាក់កាល​ដំបូង​ ​ក្នុងចំណោម​៣​ដំណាក់កាល​ ​និង​ជា​ដំណាក់កាល​ចុងក្រោយ​សាកល្បង​ទៅលើ​មនុស្ស​ហើយ​៕​ ​ប្រភព​ពី​ ​V​N​express​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner