ផ្គើននិងបំរាមអាជ្ញាធរ ដែលកំពុងទប់ស្កាត់ការឆ្លងកូវីដ១៩ ពីប្រទេសជិតខាង ខណៈឈ្មួញកំពុងនាំសត្វក្របី ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀង យ៉ាងរំភើយ

(ខេត្តស្វាយរៀង)៖មានឈ្មួញលួចនាំសត្វក្របីរស់ជាច្រើនក្បាល ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងក្រឡោងខុស ខណៈដែលអាជ្ញាធរខេត្តកំពុងមមារញឹកទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍ជាពិសេស បញ្ហាមនុស្សចំណាកស្រុកចេញចូលប្រទេសជិតខាង ដែលប្រឈមនិងការឆ្លងវីរូសកូវីដ១៩ ចូលមកសហគមន៍។

ករណីឈ្មួញនាំសត្វក្របីរស់ឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចព្រំដែនច្រករបៀងក្រឡោងខុស ស្ថិតក្នុងភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៌ ជាប់ច្រកព្រំដែនក្រឡោខុស ស្រុកយិនហ៊ឹងខេត្តឡុងអាន ប្រទេសវៀតណាម។

បើតាមបុរសម្នាក់ដែលជាអ្នកដឹកក្របីតាមរ៉ឺម៉កបានឲ្យអ្នកយកព័ត៍មានយើងដឹងថា: ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកសត្វក្របី ឲ្យដង្ខៅ ក្របីឈ្មោះ អាន រស់នៅភូមិពោធិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៌ ឆ្លងដែនទៅប្រទេសវៀតណាម ចំពោះតម្លៃ ក្របី លក់ឲ្យវៀតណាម១ក្បាលប៉ុន្មានខ្លួនមិនដឹងទេ។

ប្រភពបន្តទៀតថា ក្នុងមួយថ្ងៃជាមធ្យមឈ្មួញដឹកក្របីទៅប្រទេសវៀតណាមប្រមាណ១០ទៅ២០ក្បាល ហើយមានក្រុមហ៊ុនចំនួនពីរទីបីក្រុមហ៊ុនផ្សេងទៀត ក៏មាននាំសត្វក្របីរស់ រាប់សិបក្បាលឆ្លងដែនទៅប្រទេសវៀតណាមតាមច្ររបៀងក្រឡោងខុស នេះដែរ គឺនាំចេញនៅពេលយប់ក្នុងកំឡុងម៉ោង៧ម៉ោងឬ៨យប់ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចការឆ្លងជម្ងឺកូវីដ១៩ មកសហគមន៍ ដោយបច្ចប្បន្ននៅខេត្តឡុងអាន ប្រទេសវៀតណាម កំពុងមានផ្ទុះជម្ងឺកូវីដ១៩ គួរឲ្យព្រួយបារម្ភៈ។

ហើយប្រជាពលរដ្ឋរស់នៅទីនោះ ក៏បានលើកឡើងដែរថា មានអ្នកដឹកសាច់ជ្រូក ពោះគោ ពោះជ្រូក គ្រឿងក្នុងមាន់ទា ត្រីសាច់ចូលពីប្រទេសវៀតណាម តាមម៉ូតូ ចូលមកតាមច្រករបៀងក្នុងស្រុកកំពង់រោទ៌ជាច្រើនដែររាល់ថ្ងៃ។

ទាក់ទិនករណីនេះ មន្ត្រីនគបាលវរៈការពារព្រំដែន ប៉ុស្ត៍ច្រករបៀងក្រឡោងខុស បានប្រាប់អ្នកសារព័ត៌មានអោយដឹងដែរថា: សត្វក្របីប្រមាណ១០ក្បាលដែលឈ្មោះ អាន ដឹកឆ្លងដែនទៅប្រទេសវៀតណាមនេះគឺ ជាក្របីទិញពីប្រជាពលរដ្ឋក្នុងស្រុក ចិញ្ចឹមជាលក្ខណៈគ្រួសារ ហើយលក់ដើម្បីផ្គត់ផ្គង់ជីវភាព។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner