កូនខ្មែរពូកែៗណាស់

អត្ថបទដោយ៖
AMS OneMinute

ខ្លះរៀនសុទ្ធដល់វិទ្យាសាស្ត្រនុយក្លេអែរ។ បើកុំតែមានសង្គ្រាមរញ៉េរញ៉ៃ ធនធានមនុស្សខ្មែរមិនចាញ់គេទេ។ អាចរៀនចប់ ប្រទេសម្ចាស់ផ្ទះទាក់ទុកបាត់ភាគច្រើន។ ខ្មែរយើងពុំទាន់មានធនធានថវិកានឹងទាក់ទាញធនធានទាំងនោះចូលស្រុកទេ ប៉ុន្តែ សង្ឃឹមថា ដល់ដំណាក់កាលមួយ នៅពេលពួកគេមានបទពិសោធន៍ និងធនធានគ្រប់គ្រាន់ ពួកគេនឹងត្រលប់ចូលស្រុក ដោយនាំទាំងចំណេះដឹង ធនធានវិនិយោគ ហើយនិងក្រុមហ៊ុនដែលពួកគេធ្លាប់ធ្វើការជាមួយអោយមកវិនិយោគនៅស្រុកខ្មែរ។ នេះគឺជាមេរៀនដែលនិស្សិតវៀតណាម និងអនិកជនវៀតណាមគេធ្វើ។ គេមិនភ្លេចស្រុកកំណើតគេទេ។ គេនាំវិនិយោគចូលស្រុក គេមិនហៅបរទេសអោយកាត់សេដ្ឋកិច្ចជាតិឯងទេ។

✍🏽-ស៊ឹម វីរៈ

ads banner