៣១ កក្កដា ២០២១
១. វិស័យជលផល បានផ្តល់មុខរបរដល់ប្រជាជនកម្ពុជាជាង ៦លាននាក់ ដែលរស់នៅតាមដងទន្លេនានា ជុំវិញបឹងទន្លេសាប និងតំបន់ឆ្នេរ ក្នុងនោះជាលក្ខណៈ អាជីពមាន ១០.៥% និងលក្ខណៈគ្រួសារមាន ៣៥% – រស្មីកម្ពុជា
២. ៧ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលសំខាន់ៗជាង ៥លានតោន ទៅកាន់ ៦៤ប្រទេស កើនឡើងជាង ៨៧% និងមានទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ – ថ្មីៗ
៣. គោឈឺជំងឺដុំពកស្បែកគោក្របី ចំនួន ៦.៨០៤ករណី ក្នុងនោះជាសះស្បើយ ៦៥% និងកំពុងឈឺ ៣៥% ហើយងាប់ ១% គិតពីដើមខែមិថុនា រហូតដល់ថ្ងៃទី ២៩ កក្កដា – ភ្នំពេញបុស្តិ៍
៤. អាមេរិកប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើប៉ូលិសគុយបា ២រូប និងដាក់មន្ត្រីគុយបាជាច្រើននៃស្ថាប័ននេះក្នុងបញ្ជីខ្មៅ ជាប្រតិកម្មចំពោះការបង្រ្កាបលើការធ្វើបាតុកម្មគាំទ្រប្រជាធិបតេយ្យ ដែលប្រព្រឹត្តទៅដោយសន្តិវិធីនៅគុយបា កាលពីថ្ងៃទី១១ កក្កដា – Reuters
៥. នាយករដ្ឋមន្ត្រីថៃ៖ នេះមិនមែនជាពេលដែលត្រូវគិតពីរឿងលាលែងពីតំណែង ឬរំលាយសភាឡើយ ហើយអ្នកនយោបាយមិនត្រូវឆ្លៀតឱកាសកេងចំណេញនយោបាយទៅលើវិបត្តិជំងឺកូវីដ១៩ និងញុះញង់ឱ្យមានការស្អប់ខ្ពើមនោះទេ – បាងកកបុស្តិ៍
