កម្លាំងចម្រុះ ខណ្ឌមានជ័យ បន្តដាក់គោលដៅអនុវត្តន៍បម្រាមគោចរ នៅផ្លូវជាតិលេខ២ យ៉ាងតឹងរឹង និងឃាត់អ្នកដំណេីរជាច្រេីននាក់ដែលល្មេីសបម្រាបគោចរ

ភ្នំពេញ ៖ នាវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១នេះ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បានបន្តដាក់គោលដៅបម្រាមគោចរ នៅផ្លូវជាតិលេខ២ ទល់មុខប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយអនុវត្តន៍តាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ ទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ។

  ក្នុងប្រតិបត្តិការណ៍ ខាងលេី នេះមានការដឹកនាំផ្ទាល់ពីលោក  ពេជ្រ  កែវមុនី  អភិបាល  នៃគណៈអភិបាលខណ្ឌមានជ័យ  ,លោកវរសេនីយ៍ឯក  ម៉េង  វិមានតារា  អធិការនគរបាលខណ្ឌមានជ័យ  និងលោក  ហែម  រិទ្ធី  មេបញ្ចាការកងរាជអាវុធហត្ថខណ្ឌមានជ័យ  ដោយកម្លាំងសមត្ថកិច្ចចម្រុះបានឃាត់អ្នកដំណេីរទាំងម៉ូតូ  និងយានយន្ត ជាច្រេីននាក់ដែលល្មេីសបម្រាបគោចរ  យកមកធ្វេីការផាកវិន័យតាមច្បាប់ កំណត់  ។ ដោយឡែកអ្នកដែលមានលិខិតបេសសកម្មការងារ  ឬកាតការងារ  សមត្ថកិច្ចបានធ្វេីការណែនាំរួចឲ្យបន្តដំណេីរបានតែយប់ថ្ងៃទី៣១  កក្កដា  ២០២១  ខណៈយប់ស្អែកនិងឃាត់ធ្វេីការផាកវិន័យគ្មានការលេីកលេងឡេីយ  ។ 

គួរបញ្ចាក់ថា  អភិបាល  នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានព្រមានថា នឹងធ្វើការផាកវិន័យ ដោយគ្មានការលើកលែងនោះឡើយ ដោយរថយន្តតម្លៃ១លានរៀល និងម៉ូតូ តម្លៃ២០ម៉ឺនរៀល ខណៈមានការរឹងទទឹងខ្លាំងជាងនេះទៀតនឹងអនុវត្តច្បាប់ទៅតាមតុលាការជាធរមាន។ ឯកឧត្ដមបញ្ជាក់ថា ការរឹតបន្តឹងបែបនេះ គឺដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ  ។ 

 ចំពោះវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងអំឡុងពេលដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner