សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដាច់ខាត ការធ្វើតេស្តរកកូវីដ ដោយពេទ្យរដ្ឋ គឺអត់យកប្រាក់
នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា រដ្ឋ នៅតែទទួលខុសត្រូវ ជូនចំពោះពលរដ្ឋ សម្រាប់ផ្តល់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ដោយឥតគិតថ្លៃ តាមមន្ទីរពេទ្យរដ្ឋ ដោយមិនយកលុយពីពលរដ្ឋ បញ្ហានេះ ត្រូវតែទទួលខុសត្រូវ របស់រដ្ឋ ការលក់ឧបរកណ៍របស់វិស័យឯកជន នៅតែជាកម្មវត្ថុតាមដានត្រួតពិនិត្យ អំពីប្រសិទ្ធភាព។
តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានស្នើទៅក្រសួង កុំឱ្យយកប្រាក់ច្រើនហួស ក្នុងការធ្វើតេស្តរកកូវីដ១៩ តាមពេទ្យឯកជន សម្រាប់ការធ្វើតេស្តពីគ្រូពេទ្យរបស់ផ្នែករដ្ឋ គឺយកមិនប្រាក់សូម្បីមួយសែន សូមផ្ញើសារនេះ ដល់ពលរដ្ឋមិនថា មានឬក្រ។ បើទោះបីជាយកប្រាក់ ពីតេស្តរកកូវីដ១៩ ក៏មិនអាចឱ្យកម្ពុជាក្លាយជាអ្នកមានដែរ ហើយក៏មិនរលំសេដ្ឋកិច្ចកម្ពុជា ដោយសារការមិនតេស្តរកកូវីដដែរ។ តែពេទ្យឯកជន គេយកលុយត្រូវហើយ ព្រោះបើទិញទំនិញគេ គេក៏យកលុយ។ តែបើរដ្ឋយកលុយគឺខុសហើយ។ សូម្បីតែជនបរទេសព្យាបាលកូវីដនៅស្រុកខ្មែរ ក៏អត់អស់មួយសេនទេ ៕




