សម្ដេចតេជោ ហ៊ុន សែន៖ មេរោគកូវីដ១៩ មិនអាចរលាយបាត់ ទៅវិញទេ! យេីងត្រូវរៀនរស់ជាមួយកូវីដ១៩ តាមគន្លងថ្មី ដោយបន្តអនុវត្ត ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន

អត្ថបទដោយ៖
Kien Sereyvuth

្នំពេញ៖ ឆ្លើយតបទៅនឹងសំនួរថា តើជំងឺកូវីដ១៩ នៅកម្ពុជា នឹងត្រូវបញ្ចប់នៅពេលណា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា វានឹងមិនបញ្ចប់ទេ វាគ្រាន់តែមានសភាពធូរស្រាលជាងមុន នាពេលខាងមុខ ខណៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ក៏ដូចជា ពិភពលោក ទទួលបានតាមផែនការ នៃប្រទេសនីមួយៗ ។

ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បញ្ជាក់ថា តាមការគិតរបស់ខ្ញុំ វាមិនបញ្ជប់នោះទេ តែវានឹងធូរស្រាល ជាពេលមុន នាពេលខាងមុខ ហើយកម្ពុជាកំពុង ចាប់ផ្ដើមរៀនរស់ជាមួយ នឹងការរាតត្បាតនៃមេរោគនេះ ។

សម្ដេចបានបញ្ជាក់ថា បញ្ហាកូវីដ-១៩នេះ ជារឿងសកលដែលយើងត្រូវរួមគ្នាដោះស្រាយ។ បើពិភពលោកមិនមានសុវត្ថិភាព កម្ពុជា យើងក៏មិនមានសុវត្ថិភាពដូចគ្នា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner