ថ្ងៃនេះយើងមានមោទនភាព ដែលអាចធ្វើការងារមួយ ដែលប្រទេសផ្សេងៗមិនទាន់ធ្វើ នោះគឺចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យចន្លោះពី១២-១៧ឆ្នាំ

អត្ថបទដោយ៖
AMS OneMinute

បើយើងបណ្តែតបណ្តោយឱ្យ Delta ចូលមកច្រើន តើជីវិតប្រជាជនប៉ុន្មាននាក់ នឹងត្រូវបាត់បង់ទៀត។

រាជរដ្ឋាភិបាលពិចារណាអនុញ្ញាតឱ្យសណ្ឋាគារមួយចំនួនដែលចង់បើកជួលតម្លៃថោកដល់ការព្យាបាលអ្នកជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាលនឹងគាំទ្រផ្នែកសុខាភិបាល។

នៅលើពិភពលោកនេះ មានប្រទេសមិនច្រើនទេអាចធ្វើដូចកម្ពុជា ដែលអនុញ្ញាតឱ្យធ្វើតេស្តកូវីដ១៩ មិនយកលុយ ព្យាបាលមិនយកលុយចំពោះពលរដ្ឋខ្លួន និងជនបរទេស។

កម្ពុជាប្រកាន់នយោបាយការបរទេសចម្រុះពណ៌ ហើយជំនួយពីប្រទេសណា ក៏កម្ពុជាទទួលដែរ គ្រាន់តែយើងកំណត់នូវបង្អែកវ៉ាក់សាំងច្បាស់លាស់មួយប៉ុណ្ណោះ។

កម្ពុជានៅតែបន្តរួមដៃជាមួយប្រទេសនានាលើពិភពលោក ជាពិសេសប្រទេសជិតខាង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ហ៊ុន សែន គ្មានប្រាក់ទិញក្បាលនរណាទេ ហ៊ុន សែន មានតែប្រាក់ដើម្បីជួយប្រជាពលរដ្ឋក្នុងបរិបទកូវីដ១៩។
នៅពេលចាក់ដូសទី៣ សូមកុំភ្លេចអ្នកសារព័ត៌មាន។

ដ៏រាបណាកូវីដ១៩ មិនទាន់ចប់ ប្រទេសណាក៏ដោយក៏មិនត្រូវអឿដែរ។

សម្តេចតេជោប្រាប់មេដឹកនាំសង្គមស៊ីវិលដែលរិះគន់រាជរដ្ឋាភិបាលថា ក្លាយជាមេអំបៅ កុំភ្លេចភាពជាដង្កូវ។

ប្រសាសន៍សម្តេចតេជោ ១ សីហា ២០២១

ads banner