ក្មេងជំទង់ជាច្រើននាំគ្នាមកទទួលវ៉ាក់សាំងនៅថ្ងៃបើកយុទ្ធនាការដំបូង នៃការចាក់វ៉ាក់សាំងជូនអ្នកមានអាយុពី១២-១៧ឆ្នាំ

អត្ថបទដោយ៖
ជា សេឌី

ប្រជាពលរដ្ឋជាឪពុក ម្ដាយ ឬអ្នកអាណាព្យាបាលកុមារ ដែលមានអាយុចាប់ពី១២ឆ្នំា ដល់ក្រោម១៨ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បាននាំកូនចៅមកទទួលវ៉ាក់សាំងយ៉ាងច្រើនកុះករ ក្នុងនោះក៏មានសាមណេរជាច្រើនអង្គផងដែរ។

នៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំជូនវត្តមាន នៃអាណាព្យាបាលកុមារ និងយុវវ័យ បានតម្រង់ជួររងចាំចាក់វ៉ាក់សាំង ស្របពេលដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងនេះបាននឹងកំពុងចាប់ផ្ដើមជាផ្លូវការចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២១។

មាតាបិតា អាណាព្យាបាល និងយុវវ័យទាំងឡាយ បង្ហាញភាពកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់លើសុខទុក្ខប្រជាជនរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដើម្បីទប់ស្កាត់នូវការឆ្លងជំងឺ covid-19។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អំពាវនាវមាតា បិតា អ្នកអាណាព្យាបាលកុមារយុវវ័យ ដែលមានអាយុចាប់ពី១២ដល់១៧ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា។

ទន្ទឹមនេះ ឯកឧត្តម បានរំលឹកថា គ្រប់គ្នាត្រូវចូលរួមអនុវត្តឲ្យបានខ្ចប់ខ្ជួននៅវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាលនិងគោលការណ៍ “៣ការពារ ៣កុំ” របស់សម្តេចតេជោហ៊ុនសែន ដើម្បីទប់ស្កាត់ការពារកុំអោយឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍យើង។

ចំពោះទីតាំងចាក់វ៉ាក់សាំងអាជ្ញាធរបានរៀបចំចំនួន៩កន្លែងផ្សេងៗគ្នា នៅទូទាំងខេត្តព្រះសីហនុ៕សា វ៉ុន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner