ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៦១នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង១៦១នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១០នាក់, ស្រុកព្រះសេ្ដច៨០នាក់, ស្រុកពាមជរ២០នាក់, ស្រុកពាមរក៍១៥នាក់, ស្រុកកំពង់ត្របែក១០នាក់, ស្រុកពោធិ៍រៀង៩នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកកំចាយមា៤នាក់, ស្រុកមេសាង២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកពារាំងម្នាក់ និង ស្រុកកញ្ជ្រៀចម្នាក់។
ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី១សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៣៨៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់២១២នាក់ និងស្លាប់៧៦នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





