ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤០នាក់ និងស្លាប់ ៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤០នាក់នោះ រួមមាន៨នាក់ជាកម្មកររោងចក្រ, ៥នាក់ពាក់ពន្ធ័នៅស្រុករមាសហែក, ១៤នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុក, ក្រុងមួយចំនួន និងអ្នកដំណើរចូលខេត្តស្វាយរៀងមួយចំនួនទៀត។

ចំណែកអ្នកស្លាប់ទាំង៥នាក់ រួមមានទី១ បុរសអាយុ៧៩ឆ្នាំនៅស្រុកកំពង់រោទិ៍, ទី២ ស្រី្តអាយុ៤០ឆ្នាំ នៅស្រុកស្វាយទាប, ទី៣ បុរសអាយុ៧០ឆ្នាំ នៅស្រុករំដួល, ទី៤ ស្ត្រីអាយុ៥២ឆ្នាំនៅស្រុកកំពអ់រោទិ៍ និងទី៥ បុរសអាយុ៧០ឆ្នាំ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៨០នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់១៣៧នាក់ និងមានអ្នកស្លាប់សារុបចំនួ៩៧នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner