ឯកឧត្តមនាយបេសកកម្មកម្ពុជា សង្ខេបខ្លឹមសារសំខាន់ៗជូនជាតិ ពីព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកនាយបេសកកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានធ្វើសេចក្តីសង្ខេបជូនជាតិនូវបេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក តូក្យូ ២០២០ ដូចខាងក្រោម៖
១-ប្រតិភូកីឡាអូឡាំពិកកម្ពុជា បានបំពេញកាតព្វកិច្ចជាសមាជិកពេញសិទ្ធិនៃមហាគ្រួសារអូឡាំពិកអន្តរជាតិបានដោយរលូន និងជោគជ័យ ជាសក្ខីកម្មថ្មីនៃគុណតម្លៃជាតិខ្មែរលើឆាកអន្តរជាតិ។


២-ពុះពារក្តីបារម្ភ និងភ័យខ្លាចជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ Tokyo Olympic 2020 បានផ្តល់នូវមេរៀនបទពិសោធន៍ថ្មីនៃការរស់នៅតាមគន្លងនៃរបត់ថ្មីរបស់ចលនាកីឡាពិភពលោក ក៏ដូចក្នុងប្រទេសនីមួយៗ ឲ្យចេះទប់ទល់ ការពារដោយទំនុកចិត្តថា កីឡាអាចខ្លាំងជាងជំងឺកាចសាហាវនេះបាន បើយើងចេះរបៀបសាមគ្គីភាព ឯកភាព និងយោគយល់គ្នាពិតប្រាកដ។


៣-កីឡាអូឡាំពិកជាបច្ចេកទេសជំនាញ កីឡាយើងនៅឆ្ងាយពីគេ ប៉ុន្តែវេទិកាកីឡាពិភពលោកនេះ មិនមែនមានតែការប្រកួតកីឡាទេ ប៉ុន្តែវាក៏ជាការចូលរួមជាកិត្តិយសជាតិ ជាការផ្លាស់ប្តូរវប្បធម៌ ទស្សនៈជីវិត និងគតិបណ្ឌិតរស់និយមរបស់មនុស្សជាតិនៅលើផែនដី ក្នុងគោលដៅរួមគឺ ការកសាងពិភពលោកមួយល្អប្រសើរ “build a better world through sports“។


៤-សន្តិភាព មិត្តភាព សាមគ្គីភាព និងសុខដុមនីយកម្មពិភពលោក គឺជាមូលដ្ឋាននៃចលនាអូឡាំពិក។
ក្នុងនាមប្រធានប្រតិភូកីឡាអូឡាំពិក Tokyo Olympic 2020 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទីបំផុតដល់គ្រប់ការគាំទ្រ លើកទឹកចិត្ត និងស្រឡាញ់ ដោយស្នាមញញឹមដល់កីឡាករ កីឡាការិនីយើង។ «ខ្មែរគាំទ្រខ្មែរ ខ្មែរគាំទ្រកីឡាខ្មែរ»៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner