វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់១៩៨ករណីបន្ថែមទៀតនៅក្នុងរបាយការណ៍ព្រឹកថ្ងៃចន្ទនេះ
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៣ពាន់១៩៨ករណីបន្ថែមទៀតនៅ២០ទីតាំង ។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ពាន់៩៩៧ករណីនៅទីក្រុងហូជីមិញ ។ ជាមួយនឹងចំនួនករណីឆ្លងថ្មីៗនេះ វៀតណាមបានកត់ត្រាពីការរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១៥ម៉ឺន៣ពាន់៦២១ករណីនៅក្នុង៦២ខេត្ត-ក្រុង ក្នុងចំណោមខេត្ត-ក្រុងសរុប៦៣របស់ប្រទេសនេះ ចាប់តាំងពីវីរុសកូវីដ១៩រលកថ្មីវាយប្រហារវៀតណាមកាលពី៣ខែមុន ។ ទីក្រុងហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់៩ម៉ឺន៦ពាន់២៩២ករណី ។
ជាមួយគ្នានេះ វៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាជនខ្លួនបានជាង៦.៤១លាននាក់ផងដែរ តែមានមនុស្សប្រមាណ៦៥ម៉ឺន៩ពាន់៦៤នាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ៕ ប្រភព៖ VNExpress

