បារាំង​​ថា​ ​នឹង​ទទួល​ទេ​ស​ចរ​បរទេស​ជាង​៥​០​លាន​នាក់​​ក្នុង​ឆ្នាំ​២​០​២​១​ ​ភ្ញៀវចាក់វ៉ាក់សាំង និងតេស្តគ្មានកូវីដ

រដ្ឋមន្ត្រី​ទេសចរ​បារាំង​ J​e​an​-​Baptist​e​ ​L​e​m​o​y​n​e​ ​បាននិយាយកាលពី​ថ្ងៃ​ទី​១​ ​សីហា​ ​ម្សិលមិញ​ថា ​ប្រទេស​បារាំង​មាន​ក្តី​សង្ឃឹម​ថា​ ​នឹង​ទទួល​បានទេ​ស​ចរ​បរទេស​ជាង​៥​០​លាន​នាក់​ ​នៅ​ឆ្នាំ​២​០​២​១​ ​កំណើន​៤​៣​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​២​០​។​ ​លោក​ថា​ ​នេះ​គឺ​អរ​គុន​ដល់​ការ​ងើបឡើង​វិញ​ ​នៃ​ទី​ផ្សារ​អឺរ៉ុប​។​

​លោក​បាន​ប្រាប់​កាសែត​ ​L​e​ ​Journal​ ​d​e​ ​D​i​manche​ ​ថា​ ​«​ឆ្នាំនេះ​ ​ពួកយើង​សង្ឃឹម​ថា​ ​នឹង​ស្វាគមន៍​ទេសចរ​បរទេស​៥​០​លាន​នាក់​ ​ខណៈ​ដែល​ឆ្នាំមុន​មាន​៣​៥​លាន​នាក់​ ​ហើយ​កាលពី​ឆ្នាំ​២​០​១​៩​ ​មាន​៩​០​លាន​នាក់​។​ ​រដូវក្តៅ​នេះ​គឺជា​ក្តី​សង្ឃឹម​ខ្លាំង​មួយ​»​។
​លំ​ហូរ​ភ្ញៀវ​ទេសចរ​បារាំង​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មាន​មកពី​បណ្តា​ប្រទេស​អឺរ៉ុប​ ​ដូចជា​អាល្លឺម៉ង់​ ​ហូឡង់​ ប៊ែ​ល​ហ្សិ​ក​ ​លើកលែងតែ​អង់គ្លេស​ដែល​សម្រេច​ឲ្យ​ពលរដ្ឋ​ខ្លួន​ដាច់ដោយឡែក​១​៤​ថ្ងៃ​ ​ពេល​មកពី​បារាំង​វិញ​នោះ​ ​នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​ដដែល​។​ ​លោក​ក៏​លើកឡើង​ពី​ការ​ងើបឡើង​វិញ​នៃ​ទី​ផ្សារ​អាមេរិក​ ​តែ​ភ្ញៀវ​ទេសចរ​អាស៊ី​នឹង​មិនទាន់​ប្រសើរ​វិញ​ទេ​ ​អាច​រហូតដល់​ឆ្នាំ​២​០​២​២​ឯណោះ​។​

​ទាក់ទង​នឹង​បញ្ហា​កូ​វី​ដ​១​៩​វិញ​ ​លោក​រដ្ឋមន្ត្រី​សន្យា​ថា​ ​នឹង​ឆ្លើយតប​ចំពោះ​ជំងឺរាតត្បាត​នេះ​ ​ក្នុង​នោះ​ ​ភ្ញៀវ​ទេសចរ​បរទេស​ត្រូវតែ​ចាក់​វ៉ាក់សាំង​រួច​ ​ឬ​ តេ​ស្ត​ថា​គ្មាន​កូ​វី​ដ​១​៩​ ​ជាដើម​៕​


​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner