ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងកូវីដ៥នាក់ (Video Inside)
ខេត្តស្ទឺងត្រែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខឆ្លងថយចុះចំនួនម្នាក់ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្ត, អ្នកឆ្លងថ្មី ដែលទើប បានរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងស្រុក ថាឡាបរិវ៉ាត់ ៣នាក់, ស្រុកបុរីស្វាយជ័យសែន ម្នាក់ និង បានឆ្លងលើអ្នកដំណើរមកពីរាជធានីភ្នំពេញម្នាក់ ។
ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន ៤៩៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៣៧នាក់ និងមានអ្នកស្លាប់ចំនួន ម្នាក់ នោះទេ ៕