រដ្ឋបាលរាជធានី បិទផ្លូវចេញចូលភូមិ៥ សង្កាត់បឹងសាឡាង (Video Inside)
រដ្ឋបាលរាជធានីភ្នំពេញ នៅបានសម្រេចបិទខ្ទប់ច្រកចេញ-ចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោយការរកឃើញមនុស្សជាប់ពាក់ព័ន្ធនឹងការឆ្លងវីរុសបំប្លែងថ្មី Delta។
សេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី០២ ខែសីហា បានបញ្ជាក់លើការសម្រេចបិទខ្ទប់ច្រកចេញ-ចូល នូវច្រកផ្លូវ លេខ៣៧២និង៣៧២Z និងផ្លូវលេខ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រយៈ ពេល១៤ថ្ងៃ គិតចាប់ពីម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣សីហា រហូតដល់ថ្ងៃទី១៦សីហា ឆ្នាំ ២០២១។ កម្ពុជា មានអ្នកឆ្លងវីរុសបំប្លែង Delta សរុប២២៣នាក់ហើយ។