ខេត្តកណ្តាល រកឃើញអ្នកឆ្លងវីរុស Delta ចំនួន២នាក់លើកដំបូង (Video Inside)

ខេត្តកណ្តាលបានរកឃើញករណីឆ្លងវីរុសបំ​ប្លែង Delta ជាលើកដំបូងផងដែរ ដោយការឆ្លងមាន២ករណីក្នុង នោះមួយករណីរកឃើញក្នុងស្រុកល្វាឯមនិងមួយករណីទៀតរកឃើញក្នុងស្រុកកោះធំ។

អភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ បានថ្លែងនៅថ្ងៃទី២សីហានេះថា ករណីឆ្លងក្នុងស្រុកល្វាឯម គឺការឆ្លងលើអ្នកធ្វើការមកពី រាជធានីភ្នំពេញ, ចំណែកការឆ្លងក្នុងស្រុកកោះធំ គឺបានឆ្លងលើមនុស្សម្នាក់មានមុខរបរជាចុងភៅ។

លោកបាន ថ្លែងថាមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវលើករណីជាប់ពាក់ព័ន្ធនេះថែមទៀតជាមួយនឹង ការចាត់វិធានការបិទខ្ទប់កន្លែងដែលជាប់ពាក់ព័ន្ធ។

យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល២ថ្ងៃជាប់គ្នា មកនេះ គឺនៅថ្ងៃទី៣១កក្កដានិងថ្ងៃទី១សីហា ចំនួនអ្នកឆ្លងវីរុសបំប្លែងថ្មី Delta មានចំនួន១០៩នាក់ក្នុងប្រទេស កម្ពុជា។ វីរុសបំប្លែង Delta គឺជាវីរុសដែលមានសភាពឆ្លងលឿននិងកាចសាហាវជាងវីរុសកូវីដ១៩ធម្មតានោះ ទៅទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner