ខ្លាឃ្មុំតូចអាយុជាង១ឆ្នាំ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃមានតួនាទីមើលថែបន្ត

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី ៖ មន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារអនុវត្តន៍ច្បាប់ចល័ត បានទទួលកូនសត្វខ្លាឃ្មុំតូចចំនួន១ក្បាល ពីអង្គការការពារសត្វព្រៃអូរតាំងឡាំង ដែលប្រជាពលរដ្ឋរស់នៅភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីមា យកទៅប្រគល់ឲ្យអង្គការនេះ ក្នុងបំណងបន្តការពារ និងអភិរក្ស។

បើតាមការបញ្ជាក់ពីមន្ទីរបរិស្ថានកូនសត្វខ្លាឃ្មុំនេះប្រគល់ឲ្យអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីបន្តការថែទាំ។ សៀវភៅថនិកសត្វកម្ពុជាបានសរសេរថា ខ្លាឃ្មុំតូចអាចរស់នៅតាមព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ ខ្លាឃ្មុំតូចជាសត្វពូកែឡើងដើមឈើ ហើយវាក៏មានលក្ខណៈជីវសាស្ត្រដូចខ្លាឃ្មុំធំ ទាំងការបន្តពូជ និងការរកចំណីផងដែរ។

 

ប្រភេទចំណីអាហាររបស់វាមានដូចជា សត្វល្អិត ផ្លែឈើ រុក្ខជាតិ ឃ្មុំ ព្រួត ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាបដូចជាមាន់ព្រៃជាដើម។ ក្រញ៉ាំជើងមុខទាំងពីររបស់វា អាចកាយដំបូកកណ្តៀររហូតដល់ជម្រៅលិចខ្លួនបាត់។ ជាទូទៅខ្លាឃ្មុំតូច ញីបង្កើតកូនម្តងបានពី ១-២ក្បាលក្នុងមួយឆ្នាំ ហើយកូនរស់នៅជាមួយមេរហូតដល់ពេញវ័យ។ ភិនភាគរបស់ខ្លាឃ្មុំតូច វាជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក ដែលមានទម្ងន់ពី ២៧-៦៥គ.ក។

ដងខ្លួនរបស់វាគ្របដណ្តប់ទៅដោយរោមខ្លីក្រាស់ពណ៌ខ្មៅរលោង លើកលែងតែផ្ទៃមុខមានរោមពណ៌ស និងឆ្នូតពណ៌ លឿ ងខ្ចីរាងអក្សរ U នៅខាងក្រោមក ត្រចៀកមូលខ្លី ហើយមានដានជើងប្រហាក់ប្រហែលទៅនឹងមនុស្សដែរ៕
ដោយៈសាតចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner