សហរដ្ឋអាមេរិកច្រានច្រោលគម្រោងរៀបចំការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា

អាមេរិក៖ សហរដ្ឋអាមេរិកបានច្រានចោលគម្រោងរៀបចំការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា ដោយចាត់ទុកថា វាគ្រាន់តែជាការកេងចំណេញពេលវេលាតែប៉ុណ្ណោះ ចំពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន កំពុងជំរុញអោយអាស៊ានតែងតាំងបេសកជនពិសេសម្នាក់ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ។

ការប្រកាសច្រានចោលរបស់សហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងក្រោយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង បានសន្យាថា នឹងរៀបចំការបោះឆ្នោតមួយតាមបែបប្រជាធិបតេយ្យ ហើយលុបចោលការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន នៅខែសីហា ឆ្នាំ២០២៣ ។

គួរកត់សម្គាល់ លោក អាន់តូនី ប្លីងគែន នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងសប្ដាហ៍នេះ ដែលជាកិច្ចខិតខំប្រឹងប្រែងថ្មីស្ថិតក្រោមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តក្នុងតំបន់របស់សហរដ្ឋអាមេរិក បង្កើនការប្រកួតប្រជែងជាមួយប្រទេសចិន និងផ្ដោតជាសំខាន់លើស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ា ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner