ក្រុមការពារតំណែងជើងឯក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមជើងឯក២ ឆ្នាំជាប់ៗគ្នាក្រសួងសុខាភិបាល ឡើងដល់វគ្គ៤ក្រុមចុងក្រោយដូចគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមការពារតំណែងជើងឯក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមជើងឯក២ ឆ្នាំជាប់ៗគ្នាក្រសួងសុខាភិបាល ឡើងដល់វគ្គ៤ក្រុមចុងក្រោយដូចគ្នា បន្ទាប់ពីយកឈ្នះគូប្រកួតដូចគ្នា នៅវគ្គ៨ក្រុមចុងក្រោយ កាលពីយប់មិញ នៅលើទីលាន Premium Sport Club ។

ក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាជើងឯកឆ្នាំចាស់ បានយកឈ្នះក្រុមក្រសួងទេសចរណ៍ ក្នុងលទ្ធផល ៤ទល់០ ធ្វើសម្រេចដោយកីឡាករ គឹម សុភាណា ២គ្រាប់ម្នាក់ឯង ឡាច វណ្ណស័ក្ក  និងយង់ សិលា ម្នាក់មួួយគ្រាប់ ខណៈក្រសួងសុខាភិបាល បានយកឈ្នះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងលទ្ធផល ៧ទល់០ រកបានដោយកីឡាករ ខន រ៉ាឌី ៣គ្រាប់ម្នាក់ឯង ឡុង ដាឌីម៉ូ ២គ្រាប់ និងឈុត វណ្ណដា ព្រហ្ម ស៊ីតារា ម្នាក់មួួយគ្រាប់ លទ្ធផលនេះធ្វើអោយក្រុមទាំង២ឡើងទៅរងចាំ២ក្រុមផ្សេងទៀត នៅវគ្គ៤ក្រុមចុងក្រោយ ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ ។

ចំណែកឯ២គូទៀតត្រូវប្រកួតដែរគឺ ក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវប៉ះ ធនាគារជាតិ នៃកម្ពុជា ស្របពេលដែល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ប៉ះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវគ្គ៨ក្រុមចុងក្រោយ ។
សូមរំលឹកថា ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន រៀបចំឡើង ដើម្បីបង្កឱកាសឲ្យមន្ដ្រី និងយុវជនគ្រប់ក្រសួង-ស្ថាប័នរដ្ឋ ចូលរួមលេងកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងជំរុញយុវជនចូលរួមកាន់តែសកម្ម ក្នុងសកម្មភាពសង្គម ទាំងផ្នែកវប្បធម៌ និងកីឡាជាដើម ដែលស្របតាមស្មារតីយកចិត្តទុកដាក់របស់ ឯ ឧ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

ហើយគោលបំណងសំខាន់នោះ ធ្វើដើម្បីបង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន តាមបណ្ដាក្រសួង-ស្ថាប័ន ជាពិសេសដើម្បីបំផុសស្មារតីស្រលាញ់ ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព»  ។ ក្នុងន័យបំផុសចលនាកីឡា និងអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ដើម្បីត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ ។

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន ឆ្នាំ២០១៩នេះ មាន៣១ក្រុមចូលរួម បែងចែកជា ៨ពូល ធ្វើការប្រកួតវិលជុំ និងចម្រាញ់រកក្រុមខ្លាំង ២ក្រុមតាមពូលនីមួយៗ ដែលមានពិន្ទុខ្ពស់ជាងគេ ឡើងទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយ និងវគ្គបន្ដបន្ទាប់ទៀត ៕


 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner