វគ្គបណ្តុះបណ្តាល ស្តីពី «វិធីសាស្រ្តមូលដ្ឋានប្រើប្រាស់សម្រាប់ការតាមដាន និងវាយតម្លៃគំរោង និងកម្មវិធី»

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថានបានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «វិធីសាស្រ្តមូលដ្ឋានប្រើប្រាស់សម្រាប់ការតាមដាន និងវាយតម្លៃគំរោងនិងកម្មវិធី»ដែល មានការចូលរួមពីតំណាងមន្ទីរបរិសា្ថនខេត្តសៀមរាប និងលោក លោកស្រីជាជនបង្គោល មកពីមន្ទីរបរិស្ថាន ២៥ខេត្ត ក្រុង ជាច្រើនរូបចូលរួម។

លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ លើកឡើងថា៖ វគ្គ បណ្តុះបណ្តាលនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ និងតម្រូវការចាំបាច់នានាដើម្បីរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពឆ្លើយតបយេនឌ័រ ព្រមទាំងកិច្ចការចាំបាច់មួយចំនួនក្នុងការពង្រឹងសមត្ថភាព និង ភាពអង់អាចដល់ស្រ្តី យុវជន ដើម្បីបង្កើនប្រសិទ្ធភាពការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យ បរិស្ថាន ។

លោកជំទាវ បន្តទៀតថា៖ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានរៀបចំកម្មវិធីបណ្តុះបណ្តាល ស្តីពីជំនាញក្នុងការអនុវត្តវិធីសាស្រ្តវិទ្យាសាស្រ្តតាមដាន និងវាយតម្លៃគំរោង/កម្មវិធី ជូនដល់ជនបង្គោលដែលជាមន្រ្តីបច្ចេកទេសសម្រាប់ការ រៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាស្តីពីការលុប បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ(CEDAW) ដែលបានផ្តល់ឱកាសឱ្យមន្រ្តីជំនាញតាមបណ្តាក្រសួង ស្ថាប័នទទួលបាននូវចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់វិធីសាស្រ្តតាមដាន និងវាយតម្លៃបានត្រឹមត្រូវ។

ដើម្បីពង្រឹងការអនុវត្តការតាមដាន និងវាយតម្លៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ មន្រ្តីជំនាញដែលទទួលបានវគ្គបណ្តុះបណ្តាលនេះ នឹងធ្វើការចែករំលែកចំណេះដឹង និងធ្វើការបណ្តុះបណ្តាលបន្តជូនដល់សមាជិកក្រុមការងារ បច្ចេកទេសយេនឌ័រ សមាជិកគណៈកម្មាធិការសម្រប សម្រួលបច្ចេកទេស កុមារតូចវិស័យបរិស្ថាន ក៏ដូចជាជនបង្គោលយេនឌ័រនៃអង្គភាពចំណុះក្រសួងបរិស្ថាន ដើម្បីឱ្យពួកគាត់កាន់តែបានយល់ច្បាស់ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារតាមដាននិងវាយតម្លៃ ។

គួរបញ្ជាក់ថា៖បណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណង ក្នុងគោល បំណង៖ធ្វើការរំលឹកឡើងវិញ និងបច្ចុប្បន្នភាពចំណេះដឹងជាមូលដ្ឋានស្តីពីការតាមដាន វាយតម្លៃនិងការកំណត់ និងវាស់វែងសូចនាករហើយផ្តល់ នូវចំណេះដឹងជាមូលដ្ឋានស្តីពីការគ្រប់គ្រងទិន្នន័យ និងផ្តល់លទ្ធភាពឱ្យក្រុមការងារ មានលទ្ធភាពផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត ព្រមទាំងមានទំនុកចិត្តក្នុងការបំពេញការងារតាម ដាន និងវាយតម្លៃ បានត្រឹមត្រូវ ងាយស្រួល បានលឿន និងប្រសិទ្ធភាព៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner