ខេត្តកំពង់ចាម ឆ្លងថ្មី៥៥នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងចំនួន៥៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះគឺជា តួលេខឆ្លងកើនឡើង១៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៥៥នាក់ថ្ងៃ នេះ រួមមាននៅក្រុងកំពង់ចាម១៩នាក់, ស្រុកកំពង់សៀម២នាក់, ស្រុកកងមាស២នាក់ , ស្រុកចំការលើ ៥នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់៩នាក់, ស្រុកស្រីសន្ធរ៧នាក់ និង មកពីខេត្តត្បូងឃ្មុំ៣នាក់។ ចំណែកអ្នកស្លាប់គឺបុរសជនជាតិខ្មែរ អាយុ ៧៩ឆ្នាំ នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម។