អំណោយសប្បុរស់ធម៌មួយចំនួនរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងត្រែងខេត្តសៀមរាបបានជួយឧបត្ថម្ភដល់ជនទីទាល់ក្រ
សៀមរាប៖ អំណោយសប្បុរស់ធម៌មួយចំនួនរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងត្រែងខេត្តសៀមរាបបានជួយឧបត្ថម្ភដល់ជនទីទាល់ក្រ គឺលោក ម៉ោញ ម៉ៅ អាយុ៥៨ឆ្នាំ បច្ចុប្បន្ន គាត់រស់នៅចិញ្ចឹមកូន១នាក់ និងចៅ១នាក់ ស្ថិតនៅក្នុងភូមិបន្ទាយឬស្សី ឃុំមានជ័យ ស្រុកប្រសាទបាគង ខេត្តសៀមរាប ។ អំណោយសប្បុរសធម៌ទាំងនេះគឺបានមកពីសប្បុរសជននានា ដែលដឹកនាំដោយលោក ប៊ុត សាម មេជាងម៉ៅការសំណង់នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នឹងមានវត្តមានអាជ្ញាធរភូមិបានចូលរួមផងដែរ នារសៀលថ្ងៃទី១៦ ខែ កុម្ភ: ឆ្នាំ ២០២០នេះ។

លោក ប៊ុត សាម មេជាងម៉ៅការសំណង់នៅភូមិត្រពាំងត្រែងខេត្តសៀមរាប បានមានប្រសាសន៍ថា៖ អំណោយសប្បុរស់ធម៌មួយចំនួនរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងត្រែងខេត្តសៀមរាបបានជួយឧបត្ថម្ភដល់ជនទីទាល់ក្រ គឺលោក ម៉ោញ ម៉ៅ អាយុ៥៨ឆ្នាំ បច្ចុប្បន្ន គាត់ពោះម៉ាយដោយសារប្រពន្ធរត់ចោលទៅយកប្តីផ្សេងទៀត ឥឡូវនេះរស់នៅចិញ្ចឹមកូន១នាក់ និងចៅ១នាក់ក្នុងបន្ទុកគ្រួសារ ដោយមានការខ្វះខាត់យ៉ាងខ្លាំងសម្រាប់ជីវភាពនៃការរស់នៅប្រចាំថ្ងៃ ដោយសារការយល់ឃើញពីផលលំបាកក្នុងការរស់នៅរបស់គាត់បែបនេះហើយ ទើបខ្ញុំប្រកាសរ៉ៃអង្គាសរកថវិការពីសប្បុរស់ធម៍មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងត្រែងខេត្តសៀមរាបបានជួយឧបត្ថម្ភដល់រូបគាត់។

លោក បានបន្តថា ដើម្បីជាការចូលរួមចំណែកកាត់បន្ថយនៅភាពក្រីក្រ គឺចង់បង្ហាញថា យើងទំាងអស់គ្នាបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនៅផលលំបាកនានា ជាក់ស្តែង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសកម្មភាពមនុស្សធម៌ជាច្រើនដើម្បីសុខសន្តិភាព និងភាពរីកចំរើន ក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែល្អប្រសើរថែមទៀត។
លោក គង់ កូន មេភូមិបន្ទាយឬស្សី បានមានប្រសាសន៍ថា ចំពោះលោក ម៉ោញ ម៉ៅ ដែលជាជនក្រីក្រនេះ គាត់មានការខ្វះខាត់ នឹងមានជីវភាពក្រលំបាកយ៉ាងពិតប្រាកដមែន ជួនកាលថ្ងៃខ្លះៗ គាត់ពុំមានម្ហូបអាហារលុយកាក់សម្រាប់ការហូបចុកប្រចាំថ្ងៃនោះឡើយ ពេលខ្លះៗពួកគាត់បានហូបចុកដោយសារបងប្អូនអ្នកជិតខាងបានឲ្យបាយឲ្យសម្លរហូបរួចមួយគ្រាៗ តែប៉ុណ្ណោះ។
លោក ម៉ោញ ម៉ៅ និង លោក មេភូមិ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្តដ៏ល្អប្រសើរបំផុតរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ដែលជាអំណោយសប្បុរស់ធម៌មួយចំនួនរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងត្រែងខេត្តសៀមរាបបានជួយឧបត្ថម្ភដល់រូបខ្ញុំផ្ទាល់នាឪកាសនេះ។ ជាមួយគ្នានោះ លោក ប៊ុត សាម និង សប្បុរសធម៌នានា បានឧបត្ថម្ភ គ្រឿងបរិភោគឧបភោគរួមមាន៖ អង្ករ១៥០គីឡូក្រាម ទឹកក្រូច១យួរ ត្រីខ៥យួរ ទឹកត្រី១យួរ ប្រេងឆា២ដប ទឹកសុទ្ធ៦យួរ ប៊ីចេង២ កញ្ចប់ អំបិល៣ កញ្ចប់ ស្ក២ កញ្ចប់ មី៤ កេះ មុង១ ភួយ១ សារ៉ុង១ កន្តេល១ ក្រម៉ា១និង ថវិកាចំនួន១៨.៨៥០០ ម៉ឺនរៀលផងដែរ៕ ធ.ដ
ដោយ ស៊ាន សុផាត