សម្ព័ន្ធ UMNO៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin បានបាត់បង់សំឡេងគាំទ្រក្នុងសភា
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានបាត់បង់សំឡេងគាំទ្រ ភាគច្រើននៅក្នុងសភា កាលពីថ្ងៃអង្គារ ទី៣ សីហា បន្ទាប់ពីសមាជិកសភាមកពីសម្ព័ន្ធ UMNO ចំនួន ១១ រូបបានដកការគាំទ្រដល់រដ្ឋាភិបាលដែលកើតឡើងពីសម្ព័ន្ធ Perikatan Nasional (PN) របស់លោក Muhyiddin ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ព្រះមហាក្សត្រ ស៊ុលតង់ អាប់ឌុលឡាហ៍អាម៉ាដសា បានស្តីបន្ទោសរដ្ឋាភិបាលលោក Muhyiddin ចំពោះការ លុបចោលការដាក់ប្រទេសក្រោម ភាពអាសន្នដោយគ្មានការយល់ព្រមពីព្រះអង្គ។ គួររំលឹកដែរថា ព្រះមហាក្សត្រ បានប្រកាស ដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីខែមករា ដើម្បីដោះស្រាយស្ថានការណ៍ ជំងឺកូវីដ១៩ កាន់តែលំបាកទៅៗ ។
លោក Zahid Hamidi ប្រធានគណបក្ស UMNO បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីមានកិច្ចប្រជុំនៃការសម្រេចចិត្ត ខ្ពស់បំផុតរបស់គណបក្សនេះថា ដើម្បីបង្ហាញពីភក្តីភាពរបស់យើងចំពោះព្រះមហាក្សត្រ ក្រុមឧត្តមក្រុមប្រឹក្សា UMNO បានដកការគាំទ្ររដ្ឋាភិបាល Perikatan Nasional និងពីលោក Mahiaddin Yassin ជានាយករដ្ឋមន្ត្រី។
សារព័ត៌មាន The Straits Times បានរាយការណ៍ កាលពីថ្ងៃច័ន្ទថា ឧបនាយករដ្ឋមន្ត្រី Ismail Sabri Yaakob កំពុងទទួលបាន ការគាំទ្រក្នុងចំណោមសហការីរបស់គាត់ដើម្បីទទួលយកតួនាទីនេះ។