មេយោធាស្រុកកែវសីមា សង់ផ្ទះឈើតម្លៃ៤ពាន់ដុល្លាជូនយោធាចូលនិវត្តន៍
អត្ថបទដោយ៖
Kien Sereyvuth
មណ្ឌលគិរី៖ ដោយសម្លឹងឃើញពីភាពខ្វះខាតរបស់យោធាចូលនិវត្តន៍ មេបញ្ជការយោធាស្រុកកែវសីមា បានសម្រេចស្នើសុំឈើមួយចំនួន ដើម្បីសង់ផ្ទះជូនមន្ត្រីយោធាចំនួន៥រូប ដើម្បីជួយកាត់បន្ថយការលំបាក។

នៅថ្ងៃទី១៧កុម្ភៈនេះ សកម្មភាពសាងសង់ផ្ទះបានចាប់ផ្តើមឡើងក្រោមការចូលរួមពីមន្ត្រីរាជការក្នុងស្រុក ដោយសង់ផ្ទះខ្នងទី១ជូនដល់លោកគង់ គា អាយុ៥១ឆ្នាំ ជនជាតិខ្មែរ អតីតបំរើការវរៈគ២ រស់នៅក្នុងភូមិ ត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្នុងបទសម្ភាសន៍ មេបញ្ជាការមូលដ្ឋានកងទ័ពស្រុកកែវសីមាលោក ហួត រ័ត្ន ថ្លែងថានេះជាខ្នងផ្ទះទី១ដែលចាប់ផ្តើមសង់ក្នុងចំណោមផ្ទះស្ថិតក្នុងគំរោងសាងសង់ផ្ទះជូនយោធាចូលនិវត្តន៍ចំនួន៥គ្រួសារដែលមានជីវភាពខ្វះខាត។ លោកបន្តថាផ្ទះ១ខ្នងត្រូវសាងសង់ អំពីឈើដំបូលប្រក់ស័ង្កសីមានទំហំទទឹង ៥ ម៉ែត្របណ្ដោយ ៧ ម៉ែត្រ ចំណាយថវិការប្រមាណ៤ពាន់ដុល្លា៕
ដោយ៖សាតចាន់បុត្រ