ឆេះឃ្លាំងផ្ទុកសម្ភារសំណង់មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ឃ្លាំងផ្ទុកសម្ភារសំណង់មួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង ៩ យប់ថ្ងៃអាទិត្យ ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ចំណុចផ្លូវលំក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងឡើយគេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងដែលផ្ទុកសម្ភារបង្កឲ្យមានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់បុគ្គលិក និងកម្មករ ហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកពន្លត់បន្តបន្ទាប់ជាច្រើនគ្រឿងនៅកន្លែងកើតហេតុ បានបាញ់ទប់ស្កាត់មិនឲ្យឆ្លងដល់ផ្ទះផ្សេងទៀត។

ក្រោយមកក៏បានរលត់ទៅវិញនៅវេលាម៉ោង ៩និង ៣០នាទីនៅថ្ងៃខែឆ្នាំដដែល ។ ចំពោះរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់អស់ចំនួន ៨គ្រឿង ចំណែកឯសម្ភាររងការខូចខាតមួយចំនួនធំ ដោយមូលហេតុសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត ។ តែបើតាមសម្ដីកម្មករម្នាក់ដែលធ្វើការ នៅទីនោះបានប្រាប់ឲ្យដឹងថា មកពីឆ្លងចរន្តអគ្គិសនីបង្កឲ្យមានអគ្គិភ័យកើតឡើង តែសំណាងល្អមិនបង្កឱ្យនរណាម្នាក់ រងរបួសឬស្លាប់នោះទេនៃហេតុការណ៍អគ្គិភ័យនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner