អធិជ័យ ច័ន្ទរាជ្យ ចាប់យកគុនខ្មែរ ដើម្បីរកប្រាក់បន្តការសិក្សា

អធិជ័យ ច័ន្ទរាជ្យ ដែលមានឈ្មោះពិតហៅថា សៀ វិច្ឆិកា មកពីសង្កាត់ អូស្មាច់ ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ បានសម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរ នៅក្លិបប្រដាល់ខេមបូឌាថប់ធីម ដើម្បីទទួលបានឱកាសឡើងសង្វៀនរកប្រាក់កម្រៃដើម្បីបន្តការសិក្សា នៅសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ។
ថ្លែងប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរា និស្សិត ផែ្នកច្បាប់ឆ្នាំទី១ អធិជ័យ ច័ន្ទរាជ្យ បញ្ជាក់ថា មូលហេតុដែលសម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរ ដោយសារតែក្តីស្រលាញ់ និងចង់ចូលរួមអភិរក្ស និងលើកស្ទួយគុនខ្មែរ ពិសេសរកប្រាក់កម្រៃ ដើម្បីបន្តការសិក្សា ។


អធិជ័យ ច័ន្ទរាជ្យ បន្តថា នៅថ្ងៃអាទិត្យទី៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ត្រូវឡើងសង្វៀនជាលើកដំបូងប្រកួតជាមួយកីឡាករ សុវណ្ណភូមិ រុងរឿង មកពីក្លិបប្រដាល់អភិរក្សគុនខ្មែររុងរឿង លើប្រភេទទម្ងន់៦០ គីឡូក្រាម ក្នុងកម្មវិធីប្រដាល់ MAS FIGHT CAMBODIA ប្រកួតជាលក្ខណៈគុនខ្មែរ នៅ ទូរទស្សន៍ថោន បន្ទាប់ពីធ្វើការហ្វឹកហាត់រយៈពេលជាង៣ខែ នៅក្លឹបកាក្លិបប្រដាល់ខេមបូឌាថប់ធី ។
អធិជ័យ ច័ន្ទរាជ្យ បញ្ជាក់ថា ការបង្ហាញខ្លួនលើកទី១នេះ មានការបារម្មណ៍ខ្លះៗដែរ ដោយសារបទពិសោធន៍នូវខ្ចីនៅឡើយ តែនឹងប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីកេរ្តិ៍ឈ្មោះ នៅថ្ងៃអនាគត ។


គួរបញ្ជាក់ថា អធិជ័យ ច័ន្ទរាជ្យ ជាអ្នកប្រដាល់មកពីខេត្តឧត្តរមានជ័យ បានចូលហ្វឹកហាត់ ជាមួយក្លិបប្រដាល់ខេមបូឌាថប់ធីម បានរយៈពេល៣ខែ ។ ក្រៅពីអាជីពប្រដាល់គុនខ្មែរនេះ ច័ន្ទរាជ្យ ក៏ជានិស្សិតឆ្នាំទី១ ផ្នែកច្បាប់ នៅសកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner