ចំនួនអ្នកទេសចរនៅតែមានចំនួនតិច ខណៈបើកឡើងវិញរបស់ទេសចរណ៍នៅភូកេតរបស់ថៃ

មន្រ្តី​ម្នាក់​បាន​ប្រាប់​សារពត៌មាន​រ៉យទ័រ​ ថា​អ្នក​ទេសចរ​មក​ទស្សនា​ រមណីយដ្ឋាន​កោះភូកេត​ នៅ​ប្រទេស​ថៃ​ ក្នុង​ខែ​កក្កដា​នេះគឹ មាន​ត្រឹមតែ ១​ ភាគរយ​ប៉ុណ្ណោះ​បើប្រៀបធៀបទៅនឹង ចំនួន​មុន​ពេល​មាន​ជំងឺ​រាត​ត្បាត​។

កោះ​នេះ​ បាន​បើក​ដំណើរការ​ឡើងវិញ​ កាល​ពីខែ​មុន​ក្រោម​កម្មវិធី​ ​« Phuket Sandbox»

ដើម្បី​ឲ្យ​អ្នក​ទេសចរ​ ដែល​បាន​ចាក់វ៉ាក់សាំង​រួចរាល់​ហើយ ​ឲ្យ​ទៅ​ទស្សនា​កោះភូកេត ​ដោយមិនចាំបាច់ធ្វើ ចត្តាឡីស័ក​រយះពេល​ពីរសប្តាហ៍​នោះ​ទេ​​ ប្រសិន​បើ​ពួកគេ​នៅតែស្នាក់​នៅ​ភូកេត​បន្ត។ កោះភូកេត​ពឹងពាក់​លើ​វិស័យ​ទេសចរណ៍​ដែលវិស័យនេះ​ទ្រទ្រង់​ ដល់ទៅ​៩០ ភាគរយ​នៃ​ សេដ្ឋកិច្ច​ក្នុង​ស្រុក។​

លោក ​Bhummikitti Ruktaengam ប្រធាន​សមាគម​ទេសចរណ៍​ភូកេត​ បាន​ប្រាប់​រ៉យទ័រ​ ថា​មនុស្ស​ជិត​ ១៥.០០០ នាក់​បាន​ មកលេង​ពី​ក្រៅប្រទេស​ កាល​ពី​ខែ​កក្កដា​ ដែល​មានន័យ​ថាមាន​ការមក​ដល់​នៃជនបរទេសជាង​ ៤៥០ នាក់​ក្នុង​មួយ​ថ្ងៃ។​

វិស័យ​ទេសចរណ៍​មុន​ពេល​មាន​ ជំងឺរាតត្បាត​គឺជា​កត្តា​ជំរុញ​ ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​របស់ប្រទេស​ថៃ​ដែល​ស្មើនឹង​ ១២ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។ ក្រសួង​ហិរញ្ញវត្ថុ​ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​កាត់​បន្ថយ​ ការព្យាករណ៍​របស់​ខ្លួន​ចំពោះ​ការ​មក​ដល់​របស់​ជន​បរទេស​ មាន​ត្រឹម​ ៣០​ ម៉ឺនដែល​ធ្លាក់​ចុះ​ពី​ការព្យាករណ៍​លើក​មុន​ក្នុងចំនួន​ ២ លាន។​

កាលពី​ថ្ងៃពុធ​ ក្រសួង​សុខាភិបាល​ បាន​រាយការណ៍​ពី​ករណី​ ឆ្លង​វីរុស​ថ្មី​ចំនួន​ ២០.២០០ នាក់​ និង​មាន​អ្នកស្លាប់​ចំនួន​ ១៨៨ នាក់​បន្ថែម​ទៀត​ដែល​ទាំង​នេះ​គឺជា​កម្រិត​ខ្ពស់​បំផុត​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner