មនុស្សយ៉ាងតិច ៨នាក់បានស្លាប់ក្នុងការវាយប្រហារដោយបង្កប់គ្រាប់បែកបង្កៃក្នុងរថយន្ដ និងបាញ់រះពីក្រោយទៅលើគេហដ្ឋានរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានលោក Bismillah Khan Mohammadi

អត្ថបទដោយ៖
AMS OneMinute

កាលពីយប់ថ្ងៃទី៣ សីហានេះ មនុស្សយ៉ាងតិច ៨នាក់បានស្លាប់ក្នុងការវាយប្រហារដោយបង្កប់គ្រាប់បែកបង្កៃក្នុងរថយន្ដ និងបាញ់រះពីក្រោយទៅលើគេហដ្ឋានរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានលោក Bismillah Khan Mohammadi ដែលស្ថិតក្នុងតំបន់បៃតងនៃរដ្ឋធានីកាប៊ុល។

លោករដ្ឋមន្ដ្រីពុំនៅគេហដ្ឋានឡើយ។ ខ្មាន់កាំភ្លើងចំនួន ៤នាក់ត្រូវបានគេបាញ់សម្លាប់ ខណៈដែលជនរងគ្រោះ ២០នាក់ទៀតបានរងរបួស រួមទាំងជនស៊ីវិល។

ក្រុមតាលីបង់បានប្រកាសថា ខ្លួននៅពីក្រោយការវាយប្រហារនេះ ហើយបានព្រមានថា នឹងមានការវាយប្រហារប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលបន្តទៀត ស្របពេលដែលការប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមតាលីបង់កើតឡើងពាសពេញអាហ្វហ្គានីស្ថាន 🇦🇫 បន្ទាប់ពីអាមេរិកដកកងកម្លាំងយោធាចេញ។

ប្រភព៖ BBC

ads banner