ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធកាំភ្លើងធុនមធ្យមទំហំ ១៥៥មិល្លីម៉ែត្រប្រភេទ M109Á6 ចំនួន ៤០គ្រឿងទៅឱ្យ កោះតៃវ៉ាន់

អត្ថបទដោយ៖
AMS OneMinute

ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធកាំភ្លើងធុនមធ្យមទំហំ ១៥៥មិល្លីម៉ែត្រប្រភេទ M109Á6 ចំនួន ៤០គ្រឿងទៅឱ្យ កោះតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងលក់មួយដែលមានតម្លៃរហូតដល់ ៧៥០លានដុល្លារ។

រដ្ឋបាលលោក Biden បានអនុម័តការលក់អាវុធដោយ ផ្ទាល់មួយចំនួនទៅកាន់កោះតៃវ៉ាន់រួមមានកាំភ្លើងធំ ៤០ គ្រឿង, ក្បាលគ្រាប់ទំនើបចំនួន ១.៦៩៨គ្រាប់ គ្រឿងបន្លាស់ការហ្វឹកហាត់ ស្ថានីយ៍ជើងគោក និងការធ្វើឱ្យប្រសើរឡើងនូវកាំភ្លើងធំជំនាន់មុនរបស់កោះតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់ បានសម្តែង “ការដឹងគុណចំពោះរដ្ឋាភិបាលអាមេរិក ហើយនិយាយថាការលក់នេះ នឹងជួយដល់កងកម្លាំងមូលដ្ឋានរបស់ខ្លួនបង្កើនសមត្ថភាពប្រតិកម្មរហ័ និងរក្សាស្ថិរភាពក្នុងតំបន់។”

ប្រភព៖ Reuters

ads banner