ប្រទេសម៉ិកស៊ិក 🇲🇽 បតឹងក្រុមហ៊ុនផលិតអាវុធមួយចំនួនពីបទធ្វើអាជីវកម្មដោយមិនប្រុងប្រយ័ត្ន ដែលបង្កឱ្យមានការលក់អាវុធខុសច្បាប់ទៅក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក និងបណ្ដាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់

អត្ថបទដោយ៖
AMS OneMinute

ក្រុមហ៊ុនធំៗដែលរងការចោទប្រកាន់រួមមានក្រុមហ៊ុន Smith & Wesson, Barrett Firearms, Colt’s Manufacturing Company, Sturm និង Ruger & Co ជាដើម។ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បាននិយាយថា ក្រុមហ៊ុនទាំងនេះចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការអនុវត្តដែលបង្កគ្រោះថ្នាក់របស់ខ្លួន ព្រមទាំងទាមទារសំណងជាទឹកប្រាក់ប្រមាណ ១០ប៊ីលានដុល្លារ។

កាំភ្លើងជាង ៣៤ម៉ឺនដើម ដែលផលិតដោយក្រុមហ៊ុនរងការចោទប្រកាន់ ត្រូវបានជួញដូរជារៀងរាល់ឆ្នាំពីអាមេរិកចូលទៅម៉ិកស៊ិក។ អាវុធទាំងនោះ បង្កឱ្យមានឃាតកម្មយ៉ាងហោចណាស់ ១៧.០០០ ករណីក្នុងឆ្នាំ២០១៩ ព្រមទាំងធ្វើឱ្យខូចខាតសេដ្ឋកិច្ចប្រហែល ១.៧% នៃផលិតផលក្នុងស្រុកសរុប។

ប្រភព៖ Reuters

ads banner