អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៧ពាន់១០៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៥៧នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៧ពាន់១០៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៥៧នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, សឹង្ហបុរី, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៥ពាន់៧៦៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៥៦ម៉ឺន៨ពាន់៣៣១ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៧៣៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០ម៉ឺន២ពាន់៣៧៥នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន៥៩៦ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន២០ម៉ឺន៣ពាន់៧០៦ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៦៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន១៩នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន៩២០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦៩ម៉ឺន៣ពាន់៣០៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៦០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៦៦៣នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៨ពាន់១២៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦២ម៉ឺន៧ពាន់៨១៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៩៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៨ពាន់៤២៧នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៣ពាន់៥១១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣១ម៉ឺន៥ពាន់១១៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣២២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៦៩៥នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី៧ពាន់២៩៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១៨ម៉ឺន១ពាន់៧៥៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៥៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៣២៧នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥៩១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន២២៥ករណី។ ចំណែកការស្លាប់ថ្មី១៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៥០៧នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៩៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៥០៨ករណី។ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣៩នាក់។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន២០៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ពាន់៥១១ករណី។
ប្រទេសប្រុយមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៣៩ករណី។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន៧៤ម៉ឺន៣ពាន់៦១៥ករណី, និងការស្លាប់មាន១៦ម៉ឺន១ពាន់៦២នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០១លានករណី, និងការស្លាប់មានជាង៤លាន២៧ម៉ឺននាក់។
