ពិតជាផ្គើនមែន!! ហាងយីហោ(ផ្ទះផាតធី)លួចលាក់បើកKTVបំពានបម្រាមគោចរ និងវិធានការរដ្ឋបាលរាជធានី ត្រូវកម្លាំងចម្រុះខណ្ឌទួលគោក ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាល នៃគណ:អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចុះបិទទីតាំងហាងយីហោ(ផ្ទះផាតធី) លួចលាក់បើកKTVទទួលភ្ញៀវចូលផឹកសុីបំពានទៅបម្រាមគោចរ និងវិធានការរដ្ឋបាល រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១៣ (ប្រុស៦នាក់ )។
ក្នុងប្រត្តិបត្តិការខាងលេីនេះបានធ្វើឡើងនៅវេលាម៉ោង៩-០០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនិងផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌទួលគោក ឯក ឃុនដឿន បានបញ្ជាក់ឲ្យដឹងថា ហាងយីហោ(ផ្ទះផាតធី) បានលួចបើកKTVឲ្យភ្ញៀវចូលផឹកស៊ីបំពានបម្រាមគោចរ នឹងវិធានការរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ សព្វថ្ងៃ ។
ក្រោយពីការឃាត់ខ្លូនមនុស្សប្រុសស្រីទាំង១៣នាក់ខាងលេីនោះ កម្លាំងសមត្ថកិច្ចនិងមន្ត្រីសុខាភិបាលបានយកសំណាកពិនិត្យរកមើលជម្ងឺកូវីដ១៩ដោយអវិជ្ជមានទាំងអស់គ្នា។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនពួកគេទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា









