ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្រ្ត បានសាងសង់រួចរាល់ហើយ

ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្រ្តរបស់កម្ពុជា ដើម្បីត្រៀមទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ បានសាងសង់រួចរាល់ នឹងត្រៀមប្រគល់ជូនកម្ពុជាពីភាគីមិត្តចិន នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ាត់ ចំរើន បានបានបញ្ជាក់បន្ថែមថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់រួចផ្នែកខាងក្នុងកីឡាដ្ឋានធំ ចប់ចប់សព្វគ្រប់នៅតែការ សម្អាតខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ ។

ឯ ឧ អគ្គលេខាធិការ បន្តថា ពហុកីឡដ្ឋានធំនេះ បានបំពាក់កៅអី ការដាំស្មៅ និងទីលាន បាល់ទាត់ ។ ក្រៅពីនោះ ផ្នែកផ្សេងៗ ដូចជា សណ្ឋាគារ កន្លែងលក់អីវ៉ាន់ បំពាក់ភ្លើង រចនាភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធសំឡេង គឺសម្រេចរួចរាល់ ។


ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា នៅ ថ្ងៃទី១៥ ខែសីហាខាងមុខនេះ ខាងភាគីចិននឹងផ្តល់ឱ្យមកគណៈកម្មាការជាតិអូឡាំពិកកម្ពុជា ដើម្បីចាប់ផ្តើមបន្ត ការថែរក្សា ថែទាំ និងជួសជុល ខណៈដែលភាគីចិននៅតែបន្តជួយក្នុងការថែរក្សាផងដែរ»។
គួគួរបញ្ជាក់ថា ពពពហុកីឡដ្ឋានធំនេះបាន បំពាក់ ដែក ធំៗ នៅលើដំបូលដែលអាចដាក់មនុស្សបានពី៥០ ទៅ៦០ នាក់ ព្រមជាមួយបំពាក់ភ្លើង និងកាំមេរ៉ា ផងដែរ ។

សូមបញ្ជាក់ថា គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ គឺសាគឺសាងសង់លើទំហំផ្ទៃដីជាង៨៥ហិកតា ចំណាយ ថវិកា សាងសង់ ប្រមាណ ១៦០លាន ដុល្លារ ដែលជាជំនួយឥតសំណង់របស់រដ្ឋាភិបាលចិន គគឺដើគឺដើម្បីត្រៀមសម្រាប់រៀបចំព្រឹត្តការណ៍កីឡា អាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នាឆ្នាំ២០២៣ ដែល កម្ពុជា នឹង ធ្វើ ជាម្ចាស់ផ្ទះ កដែលអាកដែលអាចផ្ទុកអ្នកទស្សនាបាន ប្រមាណ ជាង ៦ម៉ឺននាក់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner