អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០១លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៨ម៉ឺននាក់ និងជាសះស្បើយ១៨១លាន៤៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០១លាន៦៩ម៉ឺន៧ពាន់៤៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៨ម៉ឺន៣៦២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨១លាន៤៤ម៉ឺន៨ពាន់៧៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៣០ម៉ឺន១ពាន់៧៤៤នាក់ ស្លាប់ចំនួន៦៣ម៉ឺន១ពាន់៨៧៩នាក់ និងជាសះស្បើយចំនួន២៩លាន៨០ម៉ឺន៥ពាន់៥៩៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៨៥ម៉ឺន៥ពាន់៧៨៣នាក់ ស្លាប់៤២ម៉ឺន៦ពាន់៧៨៥នាក់ និងជាសះស្បើយ៣១លាន៧ពាន់៨៨២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៦ម៉ឺន៦ពាន់៥៨៧នាក់ ស្លាប់ចំនួន៥៦ម៉ឺន៨០១នាក់ និងជាសះស្បើយ១៨លាន៨៤ម៉ឺន២៣២នាក់ ៕ ប្រភព៖ worldometers
