ក្រុមអត្តពលិកចិន បន្តនាំមុខមេដាយមាស ៣៤គ្រឿង ដាច់ក្រុមលេខ២ សហរដ្ឋអាមេរិក
(តូត្យូ)៖ ក្រុមអត្តពលិកចិន បានបន្តនាំមុខមេដាយមាសរហូត ៣៤គ្រឿង គិតត្រឹម១០:៤៥ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍ Tokyo Olympic 2020 ។
លទ្ធផលបណ្តោះអាសន្នក្រុមអត្តពលិកចិន ដណ្តើមបានមេដាយសរុប ៧៤គ្រឿង មេដាយមាស ៣៤ ប្រាក់ ២៤ និងសំរិទ្ធ ១៦គ្រឿង ក្រុមលេខ២សហរដ្ឋអាមេរិក រកបានមេដាយមាស ៣០ ,ប្រាក់ ៣៥ និងសំរិទ្ធ ២៧គ្រឿង សរុប ៩២គ្រឿង ។

ខណ:ក្រុមម្ចាស់ផ្ទះជប៉ុនលេខ៣ រកបានមេដាយសរុប ៤៦គ្រឿង មាស ២២,ប្រាក់១០ និងសំរិទ្ធ ១៤គ្រឿង លេខ៤ក្រុមអូស្ត្រាលី ដណ្តើមបានបានមេដាយមាស ១៧ ,ប្រាក់៦ និងសំរិទ្ធ ១៩គ្រឿងសរុប ៤២គ្រឿង ។

គួរបញ្ជាក់ថា សម្រាប់ក្រុមអត្តពលកម្មពីតំបន់អាស៊ានវិញ គឺបានតែបួនប្រទេសប៉ុណ្ណោះ មានឥណ្ឌូនេស៊ី ដណ្តើមបានមេដាយសរុប៥គ្រឿង មាស១ ប្រាក់១ និងសំរិទ្ធ៣ គ្រឿង ,ហ្វីលីពីន ដណ្តើមបានមេដាយមាស១ ប្រាក់១ និងសំរិទ្ធ១ សរុប៣គ្រឿង ថៃ មេដាយមាស១ និងម៉ាឡេស៊ី រកបានសំរិទ្ធ១គ្រឿង ៕




