Lionel Messi នឹងចាកចេញពី Barcelona នៅរដូវក្តៅនេះ

Lionel Messi  នឹងចាកចេញពី  Barcelona  នៅរដូវក្តៅនេះទោះបីជាត្រូវបានគេរំពឹងថានឹងបន្តនៅ Nou Camp ក៏ដោយ។ ។ កិច្ចសន្យារបស់ Messi ជាមួយ Barca បានផុតកំណត់កាលពីខែមុន មកម្លេះ​។

តាមសេចក្តីថ្លែងការណ៍ របស់ Barca បានបញ្ជាក់ថា“ ទោះបីជាមានការឈាន​ដល់កិច្ច​ព្រម​ព្រៀង​រវាង​ក្លឹប FC Barcelona និង Leo Messi ហើយ​ដោយមានចេតនាច្បាស់លាស់​នៃភាគីទាំងពីរ​ក្នុងការ​ចុះកុង​ត្រាថ្មី​នៅថ្ងៃម្សិលមិញនេះក៏ដោយ ក៏វាមិនអាចដំណើរការជាផ្លូវការបានទេ ដោយសារមាន​ឧបសគ្គផ្នែក​សេដ្ឋកិច្ច​និងរចនាសម្ព័ន្ធរបស់ក្លឹប (បទបញ្ជាលីគអេស្ប៉ាញ) ។

ដោយសារកិច្ចសន្យាថ្មីនេះនឹងកាត់ប្រាក់ខែ ៥០ ភាគរយពីកិច្ចព្រមព្រៀងមុនរបស់ Messi ដែលមាន​តម្លៃ​​លើសពី ៤២៥ លានផោនក្នុងរយៈពេល ៤ ឆ្នាំដើម្បីឱ្យ Barca អាចចុះឈ្មោះគាត់ឡើងវិញជាមួយ La Liga ។ ដូច្នេះមានន័យថា ប្រាក់ចំណូល របស់ Messi  នឹងត្រូវបានកាត់បន្ថយ ២៥០.០០០ ផោន​រៀង​រាល់​សប្តាហ៍​តាមកិច្ចសន្យារយៈពេល ៥ ឆ្នាំថ្មីដែលបានស្នើឡើងតែត្រូវបានបរាជ័យ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner